Blog

Update៖ នាយករដ្ឋមន្ត្រីអេស្បាញ ថាគោលការផ្លាស់ប្តូរទីតាំងនៅតំបន់ហ្គាហ្សា របស់លោកត្រាំ ជាអំពើអសីលធម៌ផ្ទុយនឹងច្បាប់អន្តរជាតិ!

នាយករដ្ឋមន្ត្រីអេស្ប៉ាញកាលពីថ្ងៃពុធ (ទី១៩ខែកុម្ភៈ) បានរំលឹកឡើងវិញថាទីក្រុងម៉ាឌ្រីដ បានច្រានចោលផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសផ្សេង ដែលវាជាអំពើអសីលធម៌ និងផ្ទុយទៅនឹងច្បាប់អន្តរជាតិ។

Update៖ មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន និយាយថា ការរៀបចំបោះឆ្នោតក្នុងពេលមានសង្គ្រាមគឺមិនអាចទៅរួចទេ!

កាលពីថ្ងៃពុធ(ទី១៩ខែកុម្ភៈ) មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន Yulia Tymoshenko បាននិយាយការពារលោកប្រធានាធិបតី Volodymyr Zelenskyy ។

ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសបើកកម្មវិធីសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥!

(ភ្នំពេញ)៖ នៅព្រឹកទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥។

លោក ត្រាំ រំពឹងទុកថា សង្រ្គាមអ៊ុយក្រែន នឹងមានបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ!

នៅថ្ងៃព្រហស្បតិ៍(ទី២០ខែកុម្ភ:) លោកTrump ប្រធានាធិបតីអាមេរិក បាននិយាយថា សង្រ្គាមអ៊ុយក្រែននឹងមានបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ។ ហើយលោកបានកំណត់គោលដៅម្តងទៀតនៅសមភាគីអ៊ុយក្រែន របស់លោកVolodymyr Zelenskyy ដោយនិយាយថា គាត់បានធ្វើការងារដ៏គួរឱ្យភ័យខ្លាចលើការដោះស្រាយសង្រ្គាមជាមួយរុស្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu។

សម្តេចធិបតី អញ្ជើញប្រកាសបើកកម្មវិធីសប្តាហ៍​​គាំពារសង្គមកម្ពុជាឆ្នាំ២០២៥និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌ​គោល​នយោ​បាយជាតិគាំពារសង្គម!

(ភ្នំពេញ)៖ នៅទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥។

Update៖ ក្រុមហ៊ុនលោកត្រាំ បានខាតបង់ប្រាក់ចំនួន៤០០.៩លានដុល្លារក្នុងឆ្នាំ២០២៤!

ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាក្រុមហ៊ុនមេរបស់ Truth Social បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៤០០.៩ លានដុល្លារសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤។ ខណៈតួរលេខនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងការខាតបង់ការពីឆ្នាំមុនត្រឹម ៥៨លានដុល្លារ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២០ខែកុម្ភៈដល់ទី២២ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៥។

Update៖ អាមេរិក និយាយថាគ្រប់ភាគីទាំងអស់ត្រូវធ្វើសម្បទាន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!

ក្រោយពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ីនៅប្រទេសអារ៉ាប៊ីសាអូឌីត មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី១៨ខែកុម្ភៈ)ថា គ្រប់ភាគីទាំងអស់នឹងត្រូវធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាម រយៈពេលបីឆ្នាំនៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានក្រឡាប់ អំឡុងពេលចុះចតនៅប្រទេសកាណាដា!

យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines បានក្រឡាប់ផ្ងារជើង អំឡុងពេលចុះចត នៅអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា កាលពីថ្ងៃចន្ទ(ទី១៧ ខែកុម្ភៈ)ចំពេលដែលមានខ្យល់បក់ខ្លាំង ក្រោយព្យុះព្រិល ប៉ុន្តែហេតុការណ៍នោះ មិនបានបង្កឱ្យមានមនុស្សបាត់បង់ជីវិតឡើយ។

Update៖ ជប៉ុន អនុញ្ញាតឱ្យពលរដ្ឋតៃវ៉ាន់ ចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដោយប្រើឈ្មោះតៃវ៉ាន់!

មន្រ្តីមួយរូបនៃក្រសួងយុត្តិធម៌ជប៉ុន បាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ ខែកុម្ភៈ)ថា ជប៉ុនឹងអនុញ្ញាតឱ្យពលរដ្ឋមកពីតៃវ៉ាន់ ដាក់ឈ្មោះទីកំណើតរបស់ពួកគេ ថាមកពីតៃវ៉ាន់ជំនួសចិន នៅក្នុងការចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់។