Blog
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤៤.០០០នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននៅថ្ងៃពុធ(ទី២០ខែវិច្ឆិកា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំមុនរហូតពេលនេះ!។
សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកា!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤
សម្តេចធិបតី អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង៨ពាន់នាក់!
(ភ្នំពេញ)៖ នៅព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី៤.៤០១នាក់)…
Update៖ អាជ្ញាធរឃុំកំពង់សឹង ទទួលស្គាល់ថា ជនជាតិវៀតណាម ពិតជាមានលិខិតទិញលក់ដី និងកាន់កាប់លើដីទំនាស់ប្រាកដមែន!
(ព្រៃវែង)៖ ពាក់ព័ន្ធទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋខ្មែរចំនួន២គ្រួសារមាន(ប្លង់រឹង) និងជនជាតិវៀតណាម ចំនួន៣គ្រួសារ ដែលមកស្នាក់នៅលើក្បាលដីរបស់ពួកគាត់.ដោយខុសច្បាប់ នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
Update៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលប្រកាសថា រាល់បុគ្គលណាដែលរំដោះបានចំណាប់ខ្មាំងម្នាក់នឹងផ្តល់រង្វាន់ ៥លានដុល្លារ!
ក្នុងពេលចុះទៅកាន់តំបន់ហ្កាហ្សា លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារ សម្រាប់អ្នកដែលអាចរំដោះចំណាប់ខ្មាំងចេញពីតំបន់នេះបាន។
Update៖ បញ្ជូនខ្លួនប្ដីប្រពន្ធដែលជាម្ចាស់គ្លីនិក”សុងហាក់ ម៉ារីណា”ទៅតុលាការ ក្រោយស្លាប់អ្នកជំងឺនិងយកសពទៅផ្លុងចោល!
(តាកែវ)៖ សមត្ថកិច្ចនគរបាលខេត្តតាកែវ នៅថ្ងៃទី២០.១១.២០២៤ បានបញ្ជូនខ្លួន(ប្ដីប្រពន្ធ២នាក់)ដែលជាម្ចាស់”មន្ទីរសំរាកព្យាបាល និងសម្ភពសុងហាក់ ម៉ារីណា”ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់!។
Update៖ អ៊ុយក្រែន នឹងចាញ់ក្នុងសង្រ្គាម បើអាមេរិកកាត់បន្ថយជំនួយយោធា!
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាអ៊ុយក្រែននឹងបរាជ័យ នៅក្នុងសង្រ្គាមរុស្ស៊ីប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ នៅចំពោះមុខភាពមិនច្បាស់លាស់នៃការវិលត្រឡប់មកកាន់អំណាចជាថ្មី របស់លោក ដូណាល់ ត្រាំ។ ប្រភពពីសារព័ត៌មាន AFP។
Update៖ សិង្ហបុរី និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ!
ក្រសួងការបរទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)នេះថា សិង្ហបុរី និងអាល្លឺម៉ង់បានព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ខណៈមេដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តធ្វើការ ក្នុងនាមជា «ដៃគូដែលមានចិត្តគំនិតដូចគ្នា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។
Update៖ ប្រទេសដាណឺម៉ាក ប្រកាសផ្តល់ជំនួយ១៣៨លានដុល្លារ ដល់អ៊ុយក្រែន!
នាយករដ្ឋមន្រ្តី លោកស្រី Mette Frederiksen បានប្រកាសកាលពីថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)ថា ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធារបស់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែវិច្ឆកា ឆ្នាំ ២០២៤។
បុរសម្នាក់ចុះងូតទឹកសង្ស័យរអិលជើងធ្លាក់ចូលទន្លេបណ្ដាលឲ្យលង់ស្លាប់!
(ភ្នំពេញ)៖ បុរសម្នាក់បានដើរមកងូតទឹកនៅម្តុំកោះនរាក៏មានការសង្ស័យអាចជារអិលជើងក៏ធ្លាក់ចូលទឹកទន្លេកន្លែងជ្រៅហែលមិនរួចក៏លិចបាត់ក្រុមគ្រួសារបាត់១យប់ក៏ដើររក បែរជាឃើញស្លាប់សពហើមអណ្ដែតទឹកហើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម្តុំមាត់ទន្លេមេគង្គទីក្រុងកោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលបីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤។