Update៖ បញ្ជូនខ្លួនប្ដីប្រពន្ធដែលជាម្ចាស់គ្លីនិក”សុងហាក់ ម៉ារីណា”ទៅតុលាការ ក្រោយស្លាប់អ្នកជំងឺនិងយកសពទៅផ្លុងចោល!

(តាកែវ)៖ សមត្ថកិច្ចនគរបាលខេត្តតាកែវ នៅថ្ងៃទី២០.១១.២០២៤ បានបញ្ជូនខ្លួន(ប្ដីប្រពន្ធ២នាក់)ដែលជាម្ចាស់”មន្ទីរសំរាកព្យាបាល និងសម្ភពសុងហាក់ ម៉ារីណា”ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់!។

ក្រោយចាក់ថ្នាំបណ្ដាលឱ្យស្ដ្រីម្នាក់ស្លាប់រួចយកសាកសពនាង រួមនិងក្មេងស្រីម្នាក់ទៀត ទៅផ្លុងចោលក្បែរចិញ្ចើមផ្លូវ..។
-នេះបើយោងតាម ការបង្ហោះនៅលើ(ផេកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ)។

សូមជម្រាបថា កាលពីថ្ងៃទី១៩.១១.២០២៤ សមត្ថកិច្ចនគរបាលស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួន(ប្ដីប្រពន្ធ)ម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា”ដែលមានទីតាំង នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
បន្ទាប់ពីចាក់ថ្នាំស្ដ្រីជាអ្នកជំងឺម្នាក់ បណ្ដាលឱ្យប្រតិកម្មស្លាប់ រួចដឹកសាកសពនាង រួមនិងក្មួយស្រីអាយុ៣ឆ្នាំ ទៅផ្លុងចោលត្រង់ចំណុចចិញ្ចើមផ្លូវ១កន្លែង ក្នុងភូមិម្រះព្រៅ​កេីត​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ និងបង្កការភ្ញាក់ផ្អើល កាលពីព្រឹកទី១៩.១១.២០២៤។
-ស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ(ស្លាប់)។
រីឯកុមារីរងគ្រោះ អាយុ៣ឆ្នាំត្រូវជាក្មួយរបស់ស្ដ្រីរងគ្រោះ។

បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ដើមចមដំបូង នៅល្ងាចទី១៨.១១.២០២៤ ឈ្មោះ ណាំ ចន្ធូ បានចូលពិគ្រោះជំងឺ នៅគ្លីនិកនៅ”មន្ទីរសំរាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា”ត្រង់ចំណុចខាងលើ..!។
ក្នុងនោះគ្រូពេទ្យ ក៏បានពិនិត្យវិនិច្ឆ័យរោគ រួចចាក់ថ្នាំ.ស្រាប់តែអ្នកជំងឺឈ្មោះ ណាំ ចន្ធូ ប្រតិកម្មធ្វើទុក្ខខ្លាំង រហូតដាច់ខ្យល់ស្លាប់តែម្ដង។
ឃើញបែបនេះ ម្ចាស់គ្លីនិក ហាក់ភ័យស្លន់ស្លោ និងបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោល ដោយថែមទាំងដឹកសាកសពរងគ្រោះ រួមនិងក្មេងស្រីរបស់ជនរងគ្រោះ មកផ្លុងចោល ត្រង់ចំណុចខាងលើទៀតផង។

មិនតែប៉ុណ្ណោះ ក្មេងស្រីរងគ្រោះ ហាក់បាត់បង់ស្មារតី សង្ស័យត្រូវថ្នាំសណ្ដំឱ្យវង្វេង.ទាំងដែលរូបនាង ត្រូវគេផ្លុងចោល ឱ្យដេកជាមួយសាកសពម្ដាយធំរយៈពេល១យប់ហើយនោះ!។

លុះដល់ព្រឹកទី១៩.១១.២០២៤ ទើបអ្នកហាត់ប្រាណ ប្រទះឃើញសាកសពរងគ្រោះ រួមនិងក្មេងស្រី បង្កការភ្ញាក់ផ្អើល រហូតឈានដល់ចាប់ខ្លួន(ប្ដីប្រពន្ធ)ម្ចាស់គ្លីនិកខាងលើតែម្ដងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version