Update៖ អាជ្ញាធរឃុំកំពង់សឹង ទទួលស្គាល់ថា ជនជាតិវៀតណាម ពិតជាមានលិខិតទិញលក់ដី និងកាន់កាប់លើដីទំនាស់ប្រាកដមែន!

(ព្រៃវែង)៖ ពាក់ព័ន្ធទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋខ្មែរចំនួន២គ្រួសារមាន(ប្លង់រឹង) និងជនជាតិវៀតណាម ចំនួន៣គ្រួសារ ដែលមកស្នាក់នៅលើក្បាលដីរបស់ពួកគាត់.ដោយខុសច្បាប់ នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

-ឥឡូវលោក អ៊ុន ប្រុស មេភូមិក្រាំងក្អុក រួមនិងលោក ច័ន្ទ ឈុំ មេឃុំកំពង់សឹង បានអះអាងស្រដៀងគ្នាថា ទំនាស់មួយនេះដោះស្រាយមិនចេញទេ..!។
មូលហេតុមកពី ជនជាតិវៀតណាម ទាំងនោះ មានលិខិតទិញលក់ដី និងមានលិខិតកាន់កាប់ដី.ពីអាជ្ញាធរអាណត្តិមុន.សម្រាប់ធ្វើជាសំអាង.!។
-នេះបើយោងតាមកិច្ចសម្ភាសន៍ជាមួយ(ដើមរាំង)នៅថ្ងៃទី១៨.១១.២០២៤។

បើតាមលោកមេឃុំកំពង់សឹង ទំនាស់ដីធ្លីត្រង់ចំណុចខាងលើ លោកបានដោះស្រាយហើយ.ប៉ុន្តែមិនត្រូវគ្នា និងបានបញ្ជូនសំណុំរឿង ទៅរដ្ឋបាលស្រុកព្រះស្ដេច ដើម្បីដោះស្រាយបន្ត..!។

-ខណៈដែលជនជាតិវៀតណាម៣គ្រួសារនោះ មិនព្រមរើចេញ តាមការទាមទាររបស់ម្ចាស់ដីឡើយ.ដោយផ្អែកថា ពួកគាត់ស្នាក់នៅយូរឆ្នាំហើយ.មានលិខិតទិញលក់និងមានលិខិតកាន់កាប់ដីទៀតផង…!។

ពោលគឺនៅចំពោះមុខអាជ្ញាធរឃុំកំពង់សឹង.ជនជាតិវៀតណាម បានអះអាងថា ប្រសិនបើរដ្ឋត្រូវការ ឬតុលាការចេញដីកាបញ្ជាឱ្យរុះរើ ទើប ពួកគាត់ព្រមរើចេញ.!។
ប៉ុន្តែបើបុគ្គលជាម្ចាស់ដី ទាមទារឱ្យរើចេញបែបនេះ គឺពួកខ្លួនមិនរុះរើជាដាច់ខាត.!។

ជាមួយគ្នានេះលោក អ៊ុន ប្រុស មេភូមិក្រាំងក្អុក ក៏បានថ្លែងដែរថា ជនជាតិវៀតណាមទាំងនោះ គឺពិតជាបានស្នាក់នៅលើក្បាលដីរបស់គេ ដោយខុសច្បាប់ប្រាកដមែន។ ដែលជាហេតុនាំឱ្យ ម្ចាស់ដីស្របច្បាប់ លែងមានផ្លូវសម្រាប់ធ្វើដំណើរនិងចេញចូលដូចមុនៗ…!។

សូមបញ្ជាក់ថា ដីទំនាស់ខាងលើមានចំនួន២ប្លង់៖ ទី១៖ មានក្បាលដីលេខ១០១៩ ទំហំ៦.០៧៥ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់ឈ្មោះ ហយ ហ៊ាប និងប្រពន្ធឈ្មោះ សំ ពៅ..!។
២៖ ក្បាលដីលេខ ១០១៨ ទំហំ ២.៧៨៧ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់ឈ្មោះ សំ សុខា និងប្រពន្ធឈ្មោះ ឈិន សេងធីម…!។
ដីទាំង២(ប្លង់)នេះជាប្រភេទដី(កសិកម្ម) មានទីតាំងនៅខាងកើតទន្លេស្ទឹងស្លូត ជាប់និងមាត់ទន្លេតែម្ដង ត្រង់ចំណុចទួលដើមគរ ស្ថិតនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

-ជុំវិញរឿងរ៉ាវមួយនេះលោក សំ សុខា ម្ចាស់ក្បាលដីលេខ ១០១៨ និងលោក ហយ កុសល ម្ចាស់ក្បាលដីលេខ១០១៩ បានថ្លែងប្រាប់(ដើមរាំង)ថា ពួកខ្លួនពិតជាអស់សង្ឃឹមខ្លាំងណាស់.!។
ដោយសារតែជនជាតិវៀតណាម ចំនួន៣គ្រួសារ មកតាំងទីលំនៅ រំលោភយកក្បាលដីរបស់ពួកខ្លួន ដេញមិនចេញសោះ.!។

ក្នុងនោះពួកគាត់បានប្ដឹងតវ៉ាតាំងពីភូមិ.ឃុំ.ស្រុក.ដល់តុលាការទៀតផង នៅតែគ្មានដំណោះស្រាយ និងគ្មានប្រសិទ្ធភាព បានត្រឹមសួរនាំធ្វើកំណត់ហេតុ រួចក៏ស្ងាត់សូន្យ…!។

បណ្ដាលឱ្យ ជនជាតិវៀតណាមទាំងនោះ បានដៃកាន់តែខ្លាំងឡើង មិនខ្លាចច្បាប់ទម្លាប់អ្វីទាំងអស់…!។
ដោយបន្តស្នាក់នៅរំលោភលើក្បាលដីរបស់ពួកគាត់ រួចសង់ផ្ទះនិងធ្វើរបងថ្មបិទផ្លូវទឹក និងបិទផ្លូវចេញចូលដីថែមទៀតផង ខណៈពួកខ្លួនទៅហាមឃាត់ គេមិនស្ដាប់នោះទេ…!។

បើតាមម្ចាស់ដី ដំបូងឡើយជនជាតិវៀតណាម មកតាំងទីលំនៅបណ្ដោះអាសន្ន ដោយធ្វើខ្ទមតូចប៉ុណ្ណោះ ពុំមែនជាផ្ទះ ហើយក៏ មិនរាំងស្ទះដល់ប្រព័ន្ធបង្ហូរទឹក និងគ្មានការបិទផ្លូវចេញចូលអ្វីដែរ….!។

ប៉ុន្តែពេលរស់នៅយូរៗទៅ ស្រាប់តែជនជាតិវៀតណាម ពង្រីកការកាន់កាប់ដីនិងផ្ទះ ដោយសង់ផ្ទះស្នាក់នៅយ៉ាងមាំទាំ ធ្វើរបងបិទលែងមានផ្លូវទឹក និងលែងមានផ្លូវសម្រាប់ចេញចូល.!។
ខណៈដែលដីទំនាស់ខាងលើ ជាប្រភេទដីកសិកម្ម ដោយខ្លួនជាម្ចាស់កម្មសិទ្ធិ នៅភូមិផ្សេង យូរៗមកមើលដីម្ដង…!។

ជាហេតុនាំឱ្យជនជាតិវៀតណាម ចំនួន៣គ្រួសារនោះ ឆ្លៀតឱកាសពង្រីកការកាន់កាប់ដីម្ដងបន្តិចៗ រហូតក្លាយទៅជាសំណង់ផ្ទះ និងរបងថ្មរឹងមាំ.ដេញមិនចេញ…។

-ឆ្លើយតបនិងការចោទប្រកាន់នេះដែរ ជនជាតិវៀតណាម បានថ្លែងប្រាប់(ដើមរាំង)ថា ខ្លួនពិតជាបានស្នាក់នៅលើក្បាលដីរបស់គេប្រាកដមែន.!។
ជនជាតិវៀតណាម បញ្ជាក់ថាបើរដ្ឋត្រូវការពេលណា ខ្លួននឹងរុះរើចេញភ្លាមដោយមិនប្រកែកអ្វីឡើយ…!។

-ស្របពេលដែលសំណុំរឿងបញ្ជូនដល់រដ្ឋបាលស្រុកព្រះស្ដេចបែបនេះ (ដើមរាំង)ក៏បានសុំការបំភ្លឺពីលោក ស៊ិន សាវ៉ានប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកព្រះស្ដេច ដោយលោកថ្លែងថា ខ្ញុំពុំទាន់បានដឹងរឿងទេ ព្រោះលោកអភិបាលស្រុក ពុំទាន់កោះហៅដោះស្រាយ។

-ចំពោះសំនួរថា តើក្នុងនាមជាប្រធានភូមិបាលស្រុក លោកបានដឹងពីប្រវត្តិដីនិងដំណើរដើមទង នៃទំនាស់មួយនេះដែរឬទេ..?។
-ត្រង់ចំណុចនេះលោក ស៊ិន សាវ៉ាន បានអះអាងថា ខ្ញុំមិនច្បាស់ទេ.ទាល់តែលោកមេភូមិ.ឬលោកមេឃុំ ទើបគាត់ច្បាស់…!។
-ចំណែកលោកមេភូមិក្រាំងក្អុក-និងលោកមេឃុំកំពង់សឹង គឺបានបកស្រាយដូចខាងលើរួចហើយ…!។

-ដោយឡែកលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេចមិនអាចសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលហើយលោកមិនទទួល..!។

-យ៉ាងណាក៏ដោយតាមរយៈសារព័ត៌មាន(ដើមរាំង)ពលរដ្ឋរងគ្រោះ សូមស្នើយ៉ាងទទូចដល់ឯកឧត្តម ហង់ ស៊ីថាប្រធានសាលាដំបូងខេត្តព្រៃវែង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការ បណ្ដេញជនជាតិវៀតណាមខាងលើ ចេញពីក្បាលដីរបស់ពួកគាត់ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version