Blog

Update៖ ប្រធានាធិបតីអ៊ុយក្រែន និយាយថាសង្គ្រាមជាមួយរុស្ស៊ីគួរតែបញ្ចប់នៅឆ្នាំ២០២៥!

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហាញទំនុកចិត្តនៅថ្ងៃអាទិត្យ(ទី២៤ខែវិច្ឆិកា) ថា ប្រទេសរបស់លោកមានឱកាសល្អក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនៅឆ្នាំ២០២៥។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ ហ្គាហ្សា ស្លាប់ចំណាប់ខ្មាំងម្នាក់ទៀត!

Al-Qassam Brigades ដែលជាស្លាបយោធានៃក្រុមហាម៉ាស់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍(ទី២៣ខែវិច្ឆិកា) ថាចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីស្រាអែល វាយប្រហារលើឆ្នេរភាគខាងត្បូងប្រទេសលីបង់ ស្លាប់អ្នកនេសាទ២នាក់ទៀត!

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសនេះ បានឱ្យដឹងថា អ្នកនេសាទពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍(ទី២៣ខែវិច្ឆិកា) នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីស្រាអែល វាយប្រហារលើទីក្រុងបេរូតស្លាប់១១នាក់ទៀត!

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅកណ្តាលទីក្រុងបេរូតកាលពីព្រឹកថ្ងៃសៅរ៍(ទី២៣ខែវិច្ឆិកា) ចំនួនអ្នកស្លាប់បានកើនឡើងដល់ 11 នាក់ ខណៈ 23 នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមសេវាការពារស៊ីវិលលីបង់។

Update៖ ការប៉ះទង្គិចគ្នារវាងកុលសម្ព័ន្ធនៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់៣៥នាក់!

មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី២៣ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកុលសម្ព័ន្ធថ្មីៗនៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ 35 នាក់ហើយ។

Update៖ លោក Lloyd Austin ថ្លែងថាកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ីកំពុងប្រមូលផ្តុំដើម្បីប្រយុទ្ធនៅអ៊ុយក្រែន!

នៅថ្ងៃសៅរ៍(ទី២៣ ខែវិច្ឆិកា) លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បាននិយាយថា អាមេរិករំពឹងថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ដែលកំពុងប្រមូលផ្តុំនៅឯប្រទេសរុស្ស៊ីនឹងចូលរួមប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន នាពេលឆាប់ៗ។

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២!

(ភ្នំពេញ)៖ មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ ការស្វែងរកសន្តិភាព និងការផ្សះផ្សា ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី…

Update៖ តេឡេក្រាម កំពុងតែមមាញឹកក្នុងការលុបរូបភាពអាសអាភាសបែកធ្លាយ នៅកូរ៉េខាងត្បូង!

រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតលើកម្មវិធី Telegram បន្ទាប់ពីលោក Pavel Durov ស្ថាបនិកនិងជានាយកប្រតិបត្តិCEOត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។ ការស៊ើបអង្កេតរបស់អាជ្ញាធរកូរ៉េគឺផ្ដោតសំខាន់លើការចែកចាយនិងបែកធ្លាយរូបភាពនិងវីដេអូអាសអាភាសក្នុងទម្រង់ក្លែងបន្លំ។

Update៖ បារាំង ធ្វើការកត់សម្គាល់ចំពោះតុលាការICC ដែលចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល!

បារាំងបានបន្ទាន់ការឆ្លើយតបរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICCក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែល ដោយគ្រាន់តែនិយាយថា ខ្លួន បានកត់សម្គាល់ លើសេចក្តីសម្រេចនេះ ដែលមិនមែនជាសាលក្រម គ្រាន់តែជាការចោទប្រកាន់ជាផ្លូវការប៉ុណ្ណោះ។

Update៖ រុស្ស៊ីអះអាងថា ខ្លួនវាយដណ្ដើមបានភូមិចំនួន១ទៀត ពី អ៊ុយក្រែន!

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី២១ខែវិច្ឆិកា)ថា កងកម្លាំងរបស់ខ្លួនដណ្តើមបានភូមិ Dalne ដែលស្ថិតនៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដោយវាជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង៣៣ខែ។

Exit mobile version