Blog
Update៖ កូរ៉េខាងជើងនិយាយថា អាមេរិកនិងលោកខាងលិច កំពុង់ប្រើអ៊ុយក្រែនជាឈ្នាន់ដើម្បីឲ្យប្រយុទ្ធជាមួយរុស្ស៊ី!
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាននិយាយថាអាមេរិក និងលោកខាងលិច កំពុងប្រើយោធាអ៊ុយក្រែនធ្វើជាទ័ពជំនួសឱ្យទៅប្រយុទ្ធជាមួយរុស្ស៊ីនិងបង្កឱ្យមានហានិភ័យនៃជម្លោះជាសកល។
Update៖ អាមេរិក បដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើមីស៊ីលរយ:ចម្ងាយឆ្ងាយ!
កាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា) រដ្ឋបាលលោក Joe Biden បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលចោទថាខ្លួនបានអនុញ្ញាតដល់អ៊ុយក្រែនក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងដីនៃប្រទេសរុស្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អាមេរិក ហ្វីលីពីន ចុះកិច្ចព្រមព្រៀងក្នុងការចែករំលែកព័ត៌មានសម្ងាត់យោធា!
កាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)នេះ ប្រមុខការពារជាតិនៃអាមេរិកនិងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងមួយស្តីពីការចែករំលែកព័ត៌មាន ក៏ដូចជាបច្ចេកវិទ្យាសម្ងាត់យោធា ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងព្យាយាមធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅខ្លាំងថែមទៀតដើម្បីទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ប្រភពពីសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
Update៖ អង់គ្លេស ប្រកាសដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី!
កាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា) ចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់ (Iran Air) និងក្រុមហ៊ុនដឹកជញ្ជូនរបស់អ៊ីរ៉ង់ (IRISL) ជុំវិញការផ្គត់ផ្គង់មីស៊ីលដល់រុស្ស៊ី សម្រាប់ប្រើប្រាស់សង្រ្គាមនៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។
សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា)ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក អ៉ឹមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES)…
Update៖ ប្រទេសលីបង់ បាញ់រ៉ុក្កែតផ្លោងចូលប្រទេសអ៊ីស្រាអែល បណ្តាលឲ្យរបួស៥នាក់!
មនុស្ស ៥នាក់បានរងរបួសកាលពីថ្ងៃច័ន្ទ(ទី១៨ខែវិច្ឆិកា)បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយគ្រាប់បានបាញ់ចេញពីប្រទេសលីបង់ សំដៅលើតំបន់ធំជាងគេនៅទីក្រុង Tel Aviv បណ្តាលឲ្យមានភ្លើងឆាបឆេះ។
Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.៥០០នាក់ហើយ!
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,500នាក់ហើយ។
Update៖ អាល្លឺម៉ង់ ចោទចិនថាបានផ្តល់ដ្រូនដល់រុស្ស៊ី!
ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)បានចោទប្រកាន់ប្រទេសចិនថាបានផ្តល់ដ្រូនដល់ប្រទេសរុស្ស៊ីក្នុងសង្គ្រាម ជាមួយអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ 2022 ហើយហៀបនឹងឈានចូលដល់ថ្ងៃទី 1,000 របស់ខ្លួន។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤៣.៩០០នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននៅថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំមុនរហូតពេលនេះ!។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៧៦នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៧៦នាក់ និងរបួស១៥៨នាក់..!។