Blog

Update៖ អធិការបតីអាល្លឺម៉ង់ ទទួលស្គាល់ការសម្រេចចិត្តរបស់ខ្លួន ក្នុងការនិយាយជាមួយលោក ពូទីន!

លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)នេះ បានចេញមុខការពារការសម្រេចចិត្តរបស់លោក ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃសុក្រកន្លងទៅ ចំពេលមានការរិះគន់។

Update៖ អ៊ីស្រាអែល បានសម្លាប់ប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡានៅទីក្រុង Beirut!

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារមួយ នៅកណ្តាលទីក្រុង Beirut ប្រទេសលីបង់ កាលថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)បានសម្លាប់លោក Mohammad Afif ប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា។

Update៖ រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែន បណ្តាលមនុស្សស្លាប់៧នាក់!

រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា) ដោយបាញ់មីស៊ីលនិងដ្រូនរាប់រយគ្រាប់បណ្តាលឱ្យមនុស្សស្លាប់៧នាក់និងបំផ្លាញប្រព័ន្ធថាមពលអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។

Update៖ ធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់កងទ័ពអាកាសអេត្យូពី នៅទីក្រុង Bahir Dar!

ឧទ្ធម្ភាគចក្រយោធាដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអេត្យូពីបានធ្លាក់កាលពីថ្ងៃសៅរ៍(ទី១៦ខែវិច្ឆិកា)នៅ Bahir Dar។ ប្រភពពីសារព័ត៌មាន Anadolu Agency។

Update៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងជើងនៃតំបន់ហ្គាហ្សា ស្លាប់៥០នាក់ទៀត!

ជនជាតិប៉ាឡេស្ទីន ៥០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើអគារលំនៅដ្ឋានកម្ពស់ ៥ជាន់ នៅក្នុងតំបន់គម្រោង Beit Lahia ភាគខាងជើង Gaza កាលពីព្រឹកថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.៤៥២នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៦ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,452នាក់ហើយ។

Update៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែន ខិតខំអស់ពីសមត្ថភាព ដេីម្បីបញ្ចប់សង្រ្គាម!

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវតែខិតខំអស់ពីសមត្ថភាព ដើម្បីធានាថាសង្រ្គាមជាមួយរុស្ស៊ីនឹងបញ្ចប់នៅឆ្នាំក្រោយតាមរយៈមធ្យោបាយការទូត។

Update៖ លោក បៃដិន ជួបជាមួយមេដឹកនាំកូរ៉េ ខាងត្បូង និងជប៉ុនដេីម្បីពង្រឹងវឌ្ឍនភាពការទូត!

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ដេីម្បីពង្រឹងវឌ្ឍនភាពការទូត ខណៈរដ្ឋបាលថ្មីរបស់លោក ដូ ណាល់ត្រាំ ដែលនឹងមកដល់នៅខែមករា ឆ្នាំ ២០២៥នេះ អាចជាក្តីបារម្ភសម្រាប់សម្ព័ន្ធមិត្តអាមេរិកទាំងពីរ។ ប្រភពពីសារព័ត៌មាន Reuters…

Update៖ ប្រេស៊ីល ដាក់ពង្រាយកម្លាំងដើម្បីការពារសន្តិសុខ មុនកិច្ចប្រជុំកំពូលG20!

ទាហានរថពាសដែក និងនាវាកងទ័ពជើងទឹក ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ អំឡុងពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំមកពីប្រទេសមានសេដ្ឋកិច្ចរីកចម្រេីន G20 នាថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយ នៅឯសារមន្ទីរសិល្បៈទំនើបទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ចាប់ខ្លួនមនុស្ស៤នាក់ បញ្ជួនទៅកាន់តុលាការពាក់ព័ន្ធករណីគ្រឿងញៀន!

(បន្ទាយមានជ័យ)៖ កងកម្លាំងប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។