Blog

សាធារណរដ្ឋឆេក បានត្រឹមស្មើ១ទល់និង១ ជាមួយហ្សកហ្ស៊ីនៅ EURO 2024! 

កីឡាករ Patrik Schick បានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទីពីរ ខណៈដែលសាធារណរដ្ឋឆេក ទទួលបានលទ្ធផលស្មើ 1-1 ជាមួយក្រុមជម្រើសជាតិហ្សកហ្ស៊ី ក្នុងការប្រកួតក្នុងពូល UEFA EURO 2024 កាលពីថ្ងៃសៅរ៍ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់..!។

Update៖ អ៊ីស្រាអែលវាយប្រហារលើតំបន់ហ្គាហ្សា ២លើកចុងក្រោយនេះស្លាប់៤១នាក់!

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៤១នាក់ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារ២ផ្សេងគ្នា របស់អ៊ីស្រាអែល លើទីក្រុងGaza ។

Update៖ រុស្ស៊ីវាយប្រហារតាមអាកាសមកលើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់៣នាក់ទៀត!

យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង២៩នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារតាមអាកាស របស់រុស្ស៊ី ទៅលើទីក្រុង Kharkov ភាគឦសាន នៃប្រទេសអ៊ុយក្រែន។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៥៥១នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 37,551 នាក់ត្រូវបានស្លាប់។

Update៖ រុស្ស៊ីអះអាងថា អ៊ុយក្រែន បាញ់ដ្រូនរាប់សិបគ្រឿង ចូលក្នុងទឹកដីរបស់ខ្លួន!

មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា បាននិយាយថា អ៊ុយក្រែនបានបាញ់ដ្រូនជាច្រើនគ្រឿង ។ ដើម្បីវាយប្រហារ លើគោលដៅមួយចំនួនក្នុងទឹកដីរុស្ស៊ី តែមិនមានសេចក្ដីរាយការណ៍ ពីការខូចខាតនោះទេ…!។

Update៖ កាំភ្លើងធំបានផ្ទុះឡើង នៅលើតំបន់ហ្គាហ្សា ចំពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំង!

កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធគ្នានៅទីក្រុង Rafah និងវាយលុកទីតាំងភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង Gaza នាថ្ងៃសៅរ៍ (ទី២២ មិថុនា)។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង សម្រេចបានប្រមាណ៨០ភាគរយហើយ!

(បាត់ដំបង)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីបច្ចេកទេសក្រសួង មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា…

ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ភៀសខ្លួនទៅប្រទេសបង់ក្លាដែស បន្ថែមទៀត!

មន្រ្តីជួយជនភៀសខ្លួន បាននិយាយថា៖ ការកើនឡើងនូវអំពើហិង្សាក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ បានជំរុញឱ្យជនជាតិរ៉ូហ៊ីងយ៉ា ​​ឆ្លង​ចូល​ក្នុងប្រទេស​បង់ក្លាដែស ទោះបីជាទីក្រុង Dhaka ទទូចថា មិនអាចទទួលយកជនភៀសខ្លួនបន្ថែមទៀតក៏ដោយ..!។

Update៖ តំណាងអយ្យការ សម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ចំនួន៣បទល្មើស!

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២.០៦.២០២៤ បានបញ្ជាក់ថា៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ដែលមានឈ្មោះ ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន…

Update៖ ចិនជំរុញឱ្យ អាមេរិកបញ្ឈប់ការ លក់អាវុធដល់កោះតៃវ៉ាន់!

អ្នកនាំពាក្យយោធាចិន នៅថ្ងៃសុក្រនេះ បានជំរុញឱ្យអាមេរិក បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់..!។ -នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។