Blog

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.៤០០នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៤ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,400នាក់ហើយ។

Update៖ លោក គីម ជុងអ៊ុន បញ្ជាឱ្យផលិតដ្រូនអត្តឃាតទ្រង់ទ្រាយធំ!

KCNA ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះ បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានធ្វើតេស្ដដ្រូនអត្តឃាតមួយគ្រឿង ហើយបានបញ្ជាឱ្យបង្កើនការផលិតអាវុធប្រភេទនេះទ្រង់ទ្រាយធំ ដោយនិយាយថាការកើនឡើងនៃតម្រូវការដ្រូនអត្តឃាតនៅជុំវិញពិភពលោក តម្រូវជាបន្ទាន់ឱ្យមានការធ្វើបច្ចុប្បន្នភាព អាវុធ។

ផ្លូវជាតិលេខ១១ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយ:ការធ្វើដំណើរ!

(ព្រៃវែង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឹង) ដែលមានប្រវែងសរុប៩៦,៤៨ គីឡូម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៧) ខេត្តត្បូងឃ្មុំ។

ចាប់ និងឃុំខ្លួននាយមេទាហានចូលនិវត្តន៍១រូប ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលត្រូវជាឪពុករបស់លោក ស៊ន តារា!

(កំពង់ស្ពឺ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោករួមនឹងអ្នកនាំពាក្យតុលាការ បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍(ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤)ថា លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្ដិវរសេនីយ៍ទោ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួន និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ…

Update៖ តៃវ៉ាន់ នឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីបង្ហាញទៅកាន់លោក ត្រាំ!

មន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខតៃវ៉ាន់ បាននិយាយថា ដែនកោះនេះ នឹងបន្តខិតខំពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈវាហាក់ជាសញ្ញាមួយបង្ហាញចង់ទៅកាន់ លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក ឱ្យបានឃើញថា តៃវ៉ាន់កំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៥.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤

Update៖ អាមេរិក បើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មី នៅប្រទេសប៉ូឡូញ!

អាមេរិក នឹងបើកសម្ពោធជាផ្លូវការ មូលដ្ឋានការពារដែនអាកាសថ្មីមួយ នៅភាគខាងជើងប្រទេសប៉ូឡូញ នៅថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)នេះ ដែលជាសញ្ញាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុប។

Update៖ អ័ព្ទពុល គ្របដណ្តប់លើទីក្រុងញូវដេលី នឹងគំរាមកំហែងដល់ជើងហោះហើរផងដែរ!

ទីក្រុងញូវដេលី ប្រទេសឥណ្ឌា កំពុងជួបប្រទះបញ្ហាអ័ព្ទពុលយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ចុះនៃសីតុណ្ហភាព និងការកើនឡើងនៃការបំពុលបរិយាកាស។ អ័ព្ទពុលនេះ បានធ្វើឱ្យបរិយាកាសពិបាកមើលនៅតំបន់មួយចំនួន ដែលបង្ខំឱ្យអាជ្ញាធរអាកាសយានដ្ឋាន ចេញការព្រមានអំពីការរំខានដល់ជើងហោះហើរ។

Update៖ អាមេរិក ផ្អាកជើងហោះហើរទៅកាន់ប្រទេសហៃទីរយ:ពេល១ខែ!

អាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។

Update៖ ហ្វីលីពីន ថាខ្លួននឹងមិនរារាំង ឬការពារលោក Duterteទេ បើសិនមានដីកាចាប់ខ្លួន!

រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងមិនរារាំង ឬការពារអតីតប្រធានាធិបតី Rodrigo Duterte ទេ ប្រសិនបើលោកសម្រេចចិត្តចុះចាញ់នឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ហើយប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Duterte រដ្ឋាភិបាលហ្វីលីពីន នឹងមានកាតព្វកិច្ចអនុវត្តតាមដីកានោះ។