Blog

Update៖ អ៊ីស្រាអែល បដិសេធបទឈប់បាញ់នៅប្រទេសលីបង់និងហ្គាហ្សាខណៈ២២នាក់ទៀតបានស្លាប់!

ការចរចាដើម្បីបទឈប់បាញ់នៅក្នុងប្រទេសលីបង់នៅតែបន្ត ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានច្រានចោលរាល់បទឈប់បាញ់ជាមួយក្រុមហេសបូឡា។

Update៖ កងទ័ពអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការជើងគោកជំហានទី២នៅភាគខាងត្បូងប្រទេសលីបង់!

កាសែតអ៊ីស្រាអែល Maariv បានរាយការណ៍កាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមដំណាក់កាលទីពីរនៃប្រតិបត្តិការជើងគោករបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ដែលកងទ័ពនិយាយថា ពាក់ព័ន្ធនឹងការឆ្ពោះទៅរកខ្សែការពារទីពីររបស់ហេសបូឡាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។

Update៖ ប្រទេសអាល្លឺម៉ង់ រៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី23ខែកុម្ភៈ!

មន្ត្រីគណបក្សបានប្រកាសកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា គណបក្សគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ និងគណបក្សប្រឆាំងធំបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2025។

តុលាកាខេត្តស្ទឹងត្រែង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធករណី ដឹកជញ្ជូនសារធាតុញៀនខុសច្បាប់!

(ស្ទឹងត្រែង)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៤៥៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនសរុប១១៧គីឡូក្រាម។

Update៖ អាហ្វ្រិកខាងត្បូង ប្ដឹងអ៊ីស្រាអែលថាប្រើអាវុធសម្លាប់មនុស្សនៅហ្គាហ្សា!

អាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា ភស្តុតាងដែលខ្លួនបានផ្តល់នៅក្នុងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បង្ហាញពីរបៀបដែលទីក្រុង Tel Aviv កំពុងប្រើភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមក្នុងគោលបំណងធ្វើឱ្យតំបន់ហ្គាហ្សាបាត់បង់ប្រជាជនតាមរយៈការសម្លាប់រង្គាល និងការផ្លាស់ទីលំនៅដោយបង្ខំ។ យោងតាមការចេញផ្សាយដោយ Anadolu នៅថ្ងៃពុកនេះ។

Update៖ តៃវ៉ាន់ ថាខ្លួនពុំទាន់មានកិច្ចចរចាថ្មីក្នុងការទិញអាវុធពីអាមេរិកទេ!

រដ្ឋបាលកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) បាននិយាយថាបច្ចុប្បន្ន មិនមានឡើយដំណាក់កាលថ្មីនៃកិច្ចចរចាជាមួយអាមេរិកពាក់ព័ន្ធនឹងការលក់អាវុធ ខណៈតៃវ៉ាន់ កំពុងពិចារណាថាតើត្រូវឆ្លើយតបយ៉ាងណា ចំពោះការទាមទាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ឱ្យទីក្រុងតៃប៉ិ បង់ថ្លៃការពារ។

យុវជនពីរនាក់ ត្រូវជនសង្ស័យមួយក្រុមធាក់ផ្តួលម៉ូតូរួចនាំគ្នាព្រួតវាយបណ្ដាលឱ្យរងរបួស!

(ភ្នំពេញ)៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមផ្លូវ៦០ម៉ែត្រមកដល់ចំណុចភ្លើងស្តុបAEON3 ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមបានជិះម៉ូតូមកពីក្រោយហើយបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរួចនាំគ្នាព្រួតវាយទៅលើយុវជនទាំង២នាក់នោះបណ្ដាលឱ្យរងរបួស ហេីយនាំគ្នាលេីកម៉ូតូជិះគេចខ្លួនបាត់តែម្តង។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៣.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៤

Update៖ ហ្វាំងឡង់ថា ការបង្ខំអ៊ុយក្រែនឱ្យទទួលលក្ខខ័ណ្ឌដែលមិនសមស្របមិនមែនជាដំណោះស្រាយសន្តិវិធីទេ!

លោកស្រី Elina Valtonen រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ បាននិយាយថា ការបង្ខំអ៊ុយក្រែនឱ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន មិនមែនជាដំណោះស្រាយសន្តិវិធីចំពោះវិបត្តិជាមួយរុស្ស៊ីឡើយ។ខណៈទីក្រុងមូស្គូក៏មិនគួរឱ្យទុកចិត្តដែរ ថាអាចប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។

Update៖ អ៊ីរ៉ង់ កំពុងសាងសង់ផ្លូវក្រោមដីដើម្បីការពារពីការវាយប្រហាររបស់អ៊ីស្រាអែល!

ទីភ្នាក់ងារសារព័ត៌មាន Tasnimរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា អ៊ីរ៉ង់កំពុងសាងសង់ ផ្លូវរូងក្រោមដីការពារ នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។

Exit mobile version