Blog
Update៖ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកបាត់ខ្លួន ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា!
កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបានបំផ្លិចបំផ្លាញកណ្តាលប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួស។
Update៖ អ៊ីស្រាអែល ចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង១០០នាក់នៅតំបន់ West Bank!
ក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសុក្រ(ទី៤ខែមេសា)ថា កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង100 នាក់នៅតំបន់ West Bank ដែលកាន់កាប់កាលពីសប្តាហ៍មុនរួឞទាំងស្ត្រី កុមារ និងអតីតអ្នកជាប់ឃុំ។ ប្រភពពីសារព័ត៌មានAljazeera។
ឆ្លើយតបនឹងការដំឡើងពន្ធរបស់អាមេរិក សម្តេចធិបតី ផ្ញើលិខិតទៅកាន់លោក ត្រាំ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានផ្ញើលិខិតទៅលោក ត្រាំ ប្រធានាធិបតីអាមេរិក។ ពាក់ព័ន្ធនឹងការស្នើចរចា លើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិក កាលពីថ្ងៃទី២ ខែមេសាកន្លងទៅថ្មីៗនេះ។
ចំនួនអ្នកស្លាប់នៅហ្គាហ្សា បានកើនដល់៥០,៦០៩នាក់ ខណៈកងទ័ពអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន៨៦នាក់ទៀត!
ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 86 នាក់បន្ថែមទៀត ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ខែមេសាដល់ទី៧ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ខែមេសាដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៥
Update៖ រញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសឥណ្ឌូនេស៊ី!
យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុនិងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត 5.9 រ៉ិចទ័របានវាយប្រហារនៅខេត្ត Maluku ខាងជើងភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)ដោយមិនបង្កការខូចខាត ឬបង្កជារលកធំៗនោះទេ។
Update៖ អាមេរិក ជំរុញឲ្យសមាជិកណាតូ ចំណាយថវិកាប្រមាណ៥%លើវិស័យការពារជាតិ!
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)បានគូសបញ្ជាក់ថាប្រទេសជាសមាជិកណាតូគួរតែចំណាយរហូតដល់ 5% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិ។ ប្រភពពីសារព័ត៌មានAnadolu Agency។
អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ!
(ភ្នំពេញ)៖ អតីតសង្ឃ ជួន កក្កដា បានលាចាកសិក្ខាបទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៨.០៣.២០២៥ ត្រូវប្រមុខរដ្ឋស្ដីទីតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តាមសំណើររបស់នាយករដ្ឋមន្ត្រី។ ប៉ុន្តែព្រះរាជក្រឹត្យស្ដីពីការតែងតាំង ទើបតែផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែមេសា នេះទេ។
ការដំឡើងពន្ធរបស់លោក ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកទិញនៅអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា!
(ភ្នំពេញ)៖ នៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធ ទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ។ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល នេះជាការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣…
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សានិងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន២!
(ភ្នំពេញ)៖ នៅថ្ងៃសុក្រទី(៤ ខែមេសា) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋ ដើម្បីពិភាក្សានិងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួនពីរ ពិភាក្សាលើ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ នៅវិមានសន្តិភាព៕