Blog

Update៖ ក្រសួងព័ត៌មាន ចាត់វិធានការដោះស្រាយ ករណីស្ដ្រីអនឡាញ”ម៉ាដាមដា”នៅថ្ងៃទី៧ខែឧសភានេះ!

(ភ្នំពេញ)៖ ក្រោយអះអាងថាអ្នកកាសែត៨០%បំពុលសង្គម និងរងបណ្ដឹងពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។ -ឥឡូវអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានកោះអញ្ជើញ តំណាងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភាគីស្ដ្រីអនឡាញMADAM.DA ឱ្យចូលខ្លួនមកដោះស្រាយគ្នា នៅរសៀលទី០៧.០៥.២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។

Update៖ ប៉ាគីស្ថាន អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះឥណ្ឌា និងចាប់ខ្លួនទាហានឥណ្ឌា!

នៅថ្ងៃពុធទី៧ ខែឧសភា រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនបានទាហានឥណ្ឌាមួយចំនួនផងដែរ។

Update៖ ឥណ្ឌា ថាខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរ!

កាលពីថ្ងៃអង្គារ(ទី៦ខែឧសភា) ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅលើទីក្រុងប៉ាគីស្ថាន និងផ្នែកខ្លះទៀតនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

Update៖ ឥណ្ឌា វាយប្រហារលើប៉ាគីស្ថាន ស្លាប់៨នាក់និងរបួស៣៨នាក់!

នៅថ្ងៃពុធ(ទី៧ ខែឧសភា) ប្រទេសឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន៩កន្លែង នៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ។

Update៖ អាមេរិក ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនLockheed Martinក្នុងតម្លៃ១៧.២លានដុល្លារសម្រាប់កម្មវិធីយន្តហោះF-35 របសក្រិក!

មន្ទីរបញ្ចកោណបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីដែលមានចំនួន17.2 លានដុល្លារសម្រាប់ក្រុមហ៊ុន Lockheed Martin ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសក្រិកសម្រាប់ការដាក់បញ្ចូលក្នុងកម្មវិធី F-35 Joint Strike Fighter។ ប្រភពពីសារព័ត៌មានReuters។

Update៖ ព្យុះខ្សាច់ បានវាយប្រហារនៅពាសពេញនៃប្រទេសអារ៉ាប់!

រលកនៃព្យុះខ្សាច់ បានវាយប្រហារលើប្រទេសអារ៉ាប់ កាលពីថ្ងៃច័ន្ទ(ទី៥ខែឧសភា) ដោយបង្កឱ្យមានការព្រមានជាផ្លូវការអំពីការមើលឃើញទាប និងជំរុញឱ្យអ្នកស្រុកជៀសវាងសកម្មភាពនៅខាងក្រៅនិងសមុទ្រ។ ប្រភពពីសារព័ត៌មានAnadolu Agency។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៧ខែដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥

Update៖ អ៊ីស្រាអែល ដោះលែងជនជាតិប៉ាឡេស្ទីន១០នាក់ទៀតចេញពីតំបន់ហ្គាហ្សា!

កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) កងទ័ពអ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីន១០នាក់ទៀតចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលសង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែល។

Update៖ មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅខេត្តKivuនៃប្រទេសកុងហ្គោ!

កាលពីថ្ងៃចន្ទ(ទី៥ខែឧសភា) ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងខេត្ត South Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទោះបីជាមានការចរចាសន្តិភាពនៅកាតាក៏ដោយ។ ប្រភពពីសារព័ត៌មានAnadolu Agency។

កម្ពុជា-ចិន នឹងធ្វើសមយុទ្ធរួមគ្នាស្តីពីប្រតិបត្តិការប្រឆាំងភេរវកម្មនិងការងារសង្រ្គោះមនុស្សធម៌!

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥បានឲ្យដឹងថា កងទ័ពកម្ពុជា-ចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥។ ក្រោមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្រ្គោះមនុស្សធម៌ដែល នឹងធ្វើឡើងពីរទីតាំង គឺសមយុទ្ធលើគោក និងអាកាសនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន…

Exit mobile version