Blog
Update៖ អ៊ីស្រាអែល នឹងពង្រីកការវាយលុក នៅទូទាំងតំបន់ហ្គាហ្សា!
អ៊ីស្រាអែល គ្រោងពង្រីកការវាយលុកផ្នែកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីដណ្តើមបានច្រករបៀងថ្មីមួយ ។ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីដណ្តើមកាន់កាប់ផ្នែកធំៗនៃដែនដីប៉ាឡេស្ទីន ដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាមមួយនេះ។
សង្ក្រាន្តព្រៃវែង នៅថ្ងៃទី១៣នេះ មានបងប្អូនមកលេងកម្សាន្ត យ៉ាងច្រើនកុះករ!
(ព្រៃវែង)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្តព្រៃវែង មានបងប្អូនមកលេងកម្សាន្ត យ៉ាងច្រើនកុះករ។
Update៖ ចិនថា ការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់សម្រាប់ប្រទេសក្រីក្រ!
កាលពីថ្ងៃសៅរ៍(ទី១២ ខែមេសា) រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao បានលើកឡើងថា វិធានការដំឡើងពន្ធគយរបស់អាមេរិក នឹងផ្តល់ផលអាក្រក់បំផុត សម្រាប់ប្រទេសក្រីក្រ..!។
Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានឡោមព័ទ្ធទីក្រុង Rafah!
កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុង Rafah ដែលជាផែនការរបស់ខ្លួន ដេីម្បីចាប់យកទីតាំងគ្រប់គ្រងបន្ថែមទៀតនៅតំបន់ហ្កាហ្សា ស្របពេលដែលមានការជម្លៀសប្រជាជនក្នុងលក្ខណៈទ្រង់ទ្រាយធំ។
Update៖ លោក ត្រាំថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត!
កាលពីថ្ងៃសុក្រ(ទី១១ ខែមេសា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៣ខែមេសាដល់ទី១៥ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ខែមេសាដល់ថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនៅឆ្នាំ២០២៥!
(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងបានរៀបចំពិធីបើកព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែងឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង…
លោក សម សេរី អតីតមេដឹកនាំចលនាក្បាលខ្លាបានវិលត្រឡប់មកកម្ពុជាវិញហើយ!
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការលើកលែងទោស លោក សម សេរី អតីតមេដឹកនាំចលនាក្បាលខ្លា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះបានវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ លោក សម សេរី ធ្វើដំណើរពីប្រទេសដាណឺម៉ាកតាមយន្តហោះ ហើយចចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប។
ប្រសាសន៍របស់សម្តេចធិបតី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម!
(ភ្នំពេញ)៖ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ជាចំណងដៃដ៏ពិសិដ្ឋ ដែល ជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអ្នកខេត្តកំពង់ចាម និង ត្បូងឃ្មុំ ជាពិសេសអ្នកស្រុកស្ទឹងត្រង់ និង ក្រូចឆ្មារ, នៅពេលនេះចំណង ដៃថ្មីមួយទៀត…
ក្នុងពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តក្រចេះ!
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថានៅពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់រវាងកំពង់ធំ និងក្រចេះ ព្រមទាំងមានផ្លូវជាច្រើនទៀតដែលត្រូវតភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ ដើម្បីតភ្ជាប់នៅទូទាំងប្រទេស។