Blog
ឯកឧត្តម ស សុខា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រនិងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ!
(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣។
Update៖ អ្នកគាំទ្រនិងអ្នកប្រឆាំងលោក Yoon តវ៉ាតទល់គ្នា នៅទីក្រុងសេអ៊ូល!
ក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននាំគ្នាធ្វើការតវ៉ាតទល់គ្នា នៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃសៅរ៍ ទី២១ ខែធ្នូក្រោយការបោះឆ្នោតដកតំណែងរបស់សភា ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី២១-៣១ ខែធ្នូ ឆ្នាំ២០២៤នេះ!
(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤បានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤សាំង ឡើងថ្លៃ៥០រៀល។
Update៖ ប៉ាគីស្ថាន ចាត់ទុកការលើកឡើងរបស់អាមេរិកថា អះអាងដោយគ្មានមូលដ្ឋាននិងគ្មានហេតុផល!
កាលពីថ្ងៃ(សៅរ៍ ទី២១ ខែធ្នូ)ក្រសួងការបរទេសប៉ាគីស្ថាន ចាត់ទុកការលេីកឡេីងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលថាកម្មវិធីមីស៊ីលរបស់ប៉ាគីស្ថានអាចគំរាមកំហែងដល់សហរដ្ឋអាមេរិកនាពេលខាងមុខថាជាការអះអាងដែលគ្មានមូលដ្ឋាននិងគ្មានហេតុផល។
Update៖ អាមេរិក បន្តវាយប្រហារលើមូលដ្ឋានរបស់ ក្រុមហ៊ូទីយេម៉ែន!
យោធាអាមេរិក កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ បានវាយប្រហារតាមអាកាសលើឃ្លាំងស្ដុកមីស៊ីល និងទីបញ្ជាការគ្រប់គ្រងមួយរបស់ក្រុមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ នៅរដ្ឋធានីសាណា នៃប្រទេសយេម៉ែន។
Update៖ អ៊ីស្រាអែល បន្តសម្លាប់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃសុក្រ(ទី២០ខែធ្នូ)ទាហានអ៊ីស្រាអែល បានបង្ហាញថា កងទ័ពខ្លួនបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ដែលបានចូលទៅក្នុងអគារគោលដៅពីមុនៗ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២១នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃសៅរ៍(ទី២១ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន២១នាក់ និងរបួស៦១នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.២២៧នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃសៅរ៍(ទី២១ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
សម្តេចធិបតី ថ្លែងថាអ្នកនយោបាយចាស់មួយរូបនៅក្រៅប្រទេស តែងតែញុះញង់ប្រជាពលរដ្ឋធ្វើសកម្មភាពផ្សេងៗដែលខុសទៅនឹងច្បាប់!
(កំពង់ចាម)៖ សម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា បានគូសបញ្ជាក់ថាមានអ្នកនយោបាយចាស់មួយរូបនៅក្រៅប្រទេស តែងតែព្យាយាមញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗដែលខុសទៅនឹងច្បាប់ផងដែរ។
Update៖ ក្រុមHouthi វាយប្រហារកណ្តាលទីក្រុងអ៊ីស្រាអែល បណ្តាលឲ្យរបួស២០នាក់!
ជនជាតិអ៊ីស្រាអែល 20 នាក់បានរងរបួសកាលពីថ្ងៃសៅរ៍(ទី២១ខែធ្នូ) នៅពេលដែលកាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែនបានចុះចតនៅតំបន់ Tel Aviv-Jaffa ភាគកណ្តាលប្រទេសអ៊ីស្រាអែល។