Blog

នាយករដ្ឋមន្រ្តីកូរ៉េ បង្ហាញការពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)បន្ថែមដល់កម្ពុជា!

(កូរ៉េខាងត្បូង)៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តី…

ដំណឹងថ្ងៃទី១៧នេះឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយក៏ម្នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៧.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៦.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយក៏០១នាក់ និងគ្មានអ្នកស្លាប់។

សម្តេចធិបតី អនុញ្ញាតឱ្យអភិបាលខេត្តស្វយ័តពិសេសជេជូ ចូលជួបនិងសម្តែងការគួរសម!

(សេអ៊ូល)៖ នៅព្រឹកទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ បានអនុញ្ញាតឱ្យលោក Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

រដ្ឋបាលខេត្តប៉ៃលិន៖ ដាក់ឱ្យដំណើរការរថយន្តក្រុង សម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិតជារៀងរាល់សប្តាហ៍!

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានជូនដំណឹងដល់ សាធារណជន មាតាបិតា អាណាព្យាបាល និងសិស្សនិស្សិតទូទាំងខេត្តប៉ៃលិន មេត្តាជ្រាបថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្ស…

សម្តេចតេជោ ផ្ញើសារក្នុងឱកាសបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តនិងក្រុង.ស្រុក!

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ បានផ្ញើសារលិខិត ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា.ក្រុង.ស្រុក.ខណ្ឌ អាណត្តទី៤៕

សម្តេចធិបតី អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុន Booyoung Group ចូលជួបនិងសម្តែងការគួរសម!

(សេអ៊ូល)៖ នៅព្រឹកទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន…

Ronaldo ជាប់​ក្នុង​បញ្ជី​អត្តពលិក​រក​ចំណូល​បាន​ច្រើន​ជាង​គេ របស់ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes!

Cristiano Ronaldo បានឈរនៅលើកំពូលតារាង Forbes នៃអត្តពលិកដែលរកចំណូលបានច្រើនជាងគេជាលើកទីបួនក្នុងអាជីពរបស់គាត់ ដោយកីឡាករវាយកូនហ្គោល Jon Rahm ឡើងមកលេខ 2 ។

Chelsea គ្រោងជះលុយ 30 លានផោនសម្រាប់ទិញតារាស៊ុតពី Leeds United !

តោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្លាស់ប្តូរមួយលើកីឡាករ Crysencio Summerville របស់ Leeds United នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យបញ្ឈប់សង្គ្រាម នៅតំបន់ហ្គាហ្សា!

រាជទាយាទ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃព្រហស្បតិ៍។ បានអំពាវនាវដល់សហគមន៍អន្តរជាតិ សូមបញ្ចប់ “ការឈ្លានពាន” របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រី..!។

Update៖ ជប៉ុន​ថ្កោលទោស​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជុំវិញ​ការ​គាំទ្រ​អ៊ីស្រាអែល ទៅ​លើ​គ្រាប់បែក​បរមាណូ!

ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានប្រតិកម្មទៅនឹងការ អំពាវនាវរបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក Lindsey Graham ។ ដែលស្នើឱ្យបន្តការគាំទ្រអាវុធដល់អ៊ីស្រាអែល ដោយសំដៅទៅលើគ្រាប់បែកបរមាណូ ដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។