អគ្គិភ័យបានឆាបឆេះ បំផ្លាញអន្តេវាសិកដ្ឋាន នៅសាលារៀន ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ(ទី៨ ខែកញ្ញា)។ -នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់មន្ត្រីប៉ូលិស…!។
Author: Bo Bunthan
មនុស្ស៤៨នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះ រថយន្តដឹកប្រេង នៅនីហ្សេរីយ៉ា!
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៨នាក់បានស្លាប់..!។ ដោយសារ រថយន្តដឹកប្រេង បុកជាមួយរថយន្តដឹកទំនិញ បណ្ដាលឱ្យផ្ទុះឆេះ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ(ទី៨ ខែកញ្ញា)។
Update៖ លោក ត្រាំ និយាយថាបើខ្លួនមិនជាប់ឆ្នោត ជាប្រធានាធិបតីទេ អ៊ីស្រាអែលនឹងត្រូវវិនាស!
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសៅរ៍(ទី៧ខែកញ្ញា)ថា អ៊ីស្រាអែលនឹងត្រូវវិនាស ប្រសិនបើអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris ជាប់ឆ្នោតនៅសេតវិមាន ក្នុងខែវិច្ឆិកាខាងមុខ…!។
ប្រទេសរ៉ូម៉ានី និងឡាតវី អះអាងថា ដ្រូនរុស្ស៊ី បានរំលោភលើដែនអាកាសរបស់ខ្លួន!
ប្រទេសរូម៉ានី និងឡាតវី បានអះអាងកាលពីថ្ងៃអាទិត្យ(ទី០៨ខែកញ្ញា)ថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ពួកគេ។
សម្តេចតេជោ អញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅកូរ៉េខាងត្បូង!
(ភ្នំពេញ)៖ នៅព្រឹកទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ។
ខមិន វាយប្រហាររដ្ឋាភិបាល រឿងព្រំដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន!
(ភ្នំពេញ)៖ ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយសម្ដេចតេជោ ស្នើឱ្យសមត្ថកិច្ចស្រាជ្រាវ ចាត់ការតាមច្បាប់! ។ នៅព្រលប់ទី០៨.០៩.២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុក«ហ៊ូ រុនអេង»ពីបទ ញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ។
សម្ដេចតេជោ ស្នើឱ្យសមត្ថកិច្ចស្វែងរកអ្នកខមិន ពាក់ព័ន្ធព្រំដែនដើម្បីចាត់ការតាមច្បាប់
(ភ្នំពេញ)៖ នៅល្ងាចទី០៨.០៩.២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងថា«ពេលFacebook ខ្ញុំបង្ហោះពីសិល្បៈករ សិល្បៈការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយតបដូចមានភ្ជាប់ជូន។ សូមសមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជា ការបញ្ចេញមតិទេ។
Update៖ ពលរដ្ឋបារាំង រាប់សែននាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការតែងតាំងនាយករដ្ឋមន្រ្តី!
កាលពីថ្ងៃសៅរ៍(ទី៧ ខែកញ្ញា) ប្រជាជនបារាំង ដែលប្រកាន់និន្នាការនយោបាយ ឆ្វេងនិយម ប្រមាណជាង១០ម៉ឺននាក់ ។ បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការតែងតាំងលោក Michel Barnier ជានាយករដ្ឋមន្រ្តីថ្មី ។
រដ្ឋាភិបាលថៃ នឹងជំរុញការឧបត្ថម្ភសាច់ប្រាក់ ដើម្បីលើកស្ទួយសេដ្ឋកិច្ច!
អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដែលទើបទទួលបានការតែងតាំងថ្មី បានជំរុញឱ្យមានវិធានការឧបត្ថម្ភសាច់ប្រាក់ ដ៏ចម្រូងចម្រាស់១៤ពាន់លានដុល្លារ។ ដែលគណៈរដ្ឋមន្ត្រី របស់អ្នកស្រី បានបញ្ចប់ផែនការមេ ដើម្បីរំដោះសេដ្ឋកិច្ចធំទីពីរ របស់អាស៊ីអាគ្នេយ៍មួយនេះ ពីកំណើនទាប និងបំណុលគ្រួសាររ៉ាំរ៉ៃ។
កូរ៉េខាងជើង បង្ហោះបាឡុងផ្ទុកសំរាមយ៉ាងច្រើន ចូលក្នុងប្រទេសកូរ៉េខាងត្បូង!
យោធារបស់កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍(ទី០៧ ខែកញ្ញា)ថា ខ្លួនបានបង្ហោះបាឡុង ដែលពោរពេញដោយសំរាមបន្ថែមទៀត ឆ្ពោះទៅកាន់កូរ៉េខាងត្បូង..!។ ដោយកូរ៉េខាងជើង ចាត់ទុកការបង្ហោះនេះថា ជាការយុទ្ធនាការសងសឹក ទៅលើកូរ៉េខាងត្បូង ជុំវិញការបង្កហេតុនិងការឃោសនា។