អូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ខែមីនានេះ បាននិយាយថា ខ្លួននឹងចូលរួមក្នុងក្រុមចម្រុះដ្រូនអន្តរជាតិ ។ ដើម្បីជួយដល់អ៊ុយក្រែន នៅក្នុងសង្រ្គាម ជាមួយរុស្ស៊ី ក្រោមកិច្ចសហការជាមួយសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតដូចជាចក្រភពអង់គ្លេស និងឡេតូនី។
Author: Bo Bunthan
កម្ពុជា៖ នឹងមិនទុកជនពិការ ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះទេ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ។
សម្តេចធិបតី ផ្តល់ថវិកា២០០លានរៀល ក្នុង១ឆ្នាំ រយៈពេល៤ឆ្នាំដល់មូលនិធិជនពិការសម្តេចតេជោ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រឱ្យបង្កើត មូលនិធិកីឡាជនពិការតេជោសែន ។ ដោយសម្តេចប្រកាសផ្តល់ថវិកា២០០លានរៀល ក្នុង១ឆ្នាំ ក្នុងរយៈពេល៤ដំបូង សរុប៨០០លានរៀល ។ ជូនដល់មូលនិធិជនពិការ សម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
រថយន្តលុចស៊ីស១គ្រឿង បើកកៀបជាប់នឹងបង្គោលភ្លើង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់!
(កោះកុង)៖ សង្ស័យមកពីស្រវឹងស្រាខ្លាំង ទើបបុរសម្នាក់បើករថយន្តមកកៀបជាប់ នឹងបង្គោលភ្លើង នៅមុខផ្ទះសំណាក់ ទាំងកណ្ដាលយប់..!។
ដំណឹងថ្ងៃទី២១នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២១.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២០.០៣.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី២១ដល់ទី៣១ខែមីនាឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១.០៣ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី២១ដល់ទី៣១ខែមីនាឆ្នាំ២០២៤។
ករណី”ឆបោក”ជាមួយឧកញ៉ា ឡេង ចាន់ណា ឥឡូវតុលាការចាប់ឃុំខ្លួនមនុស្ស២នាក់ទៀត!
(សៀមរាប)៖ បើគិតមកទល់នឹងពេលនេះ តុលាការខេត្តសៀមរាប បានឃុំខ្លួន មនុស្សចំនួន៥នាក់ហើយ..!។ ដែលជាប់ពាក់ព័ន្ធជាមួយអតីត ឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប៊ីលាន ស៊ីធី មើលដ៍ ឯ.ក ក្រោយរងបណ្ដឹងពីពលរដ្ឋរាប់សិបនាក់ រឿង(ឆបោក)លុយខ្ទង់លានដុល្លារ។
ក្រសួងមហាផ្ទៃ ឱ្យរឹតបន្តឹងរាល់ការផលិតកាំជ្រួច និងអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះ!
(ភ្នំពេញ)៖ ដើម្បីសុវត្ថិភាពនិងបច្ចេកទេស អាជ្ញាធរនឹងចុះត្រួតពិនិត្យរាល់ទីតាំងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្ម ដែលប្រើប្រាស់ រំសេវជាតិផ្ទុះ។
ម្សិលមិញ ប៉ូលីសបង្ក្រាបបទល្មើសគ្រឿងញៀនជាង២០ករណី និងឃាត់ខ្លួនជាង៥០នាក់!
(ភ្នំពេញ)៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាលពីថ្ងៃទី២០.០៣.២០២៤ នគរបាលក្រសួងមហាផ្ទៃ ។ បានបង្ក្រាបបទល្មើសគ្រឿងញៀនបាន២១ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៥៣នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។