ដំណឹងថ្ងៃទី២៥នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នថ្ងៃទី២៥.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៤.០២.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។

អាមេរិកនិងអង់គ្លេស ទម្លាក់គ្រាប់បែកលើទីតាំងក្រុម ហូទី នៅប្រទេសយេម៉ែន!

ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានទម្លាក់គ្រាប់បែកលើទីតាំង Houthi ជាច្រើនកន្លែងនៅក្នុងប្រទេសយេម៉ែន ។

សម្តេចតេជោ អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥!

(ភ្នំពេញ)៖ នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។

Update៖ អ៊ុយក្រែន ប្រារព្ធខួប ២ឆ្នាំ នៃសង្រ្គាមឈ្លានពាន របស់រុស្ស៊ី!

ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានប្រារព្ធខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី។

Update៖ ករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ ព្រះរាជអាជ្ញានឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃស្អែក!

(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ សំណុំរឿងចាក់ថ្ម រំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបញ្ជូនដល់ដៃ តុលាការហើយ កាលពីថ្ងៃទី២៣.០២.២០២៤ ម្សិលមិញ!។

Update៖ រយៈពេលជាង១ខែនេះ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះស៊ើបការណ៍​រុស្ស៊ី ចំនួន២គ្រឿង!

អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​និយាយថា ខ្លួន​បានបាញ់​ទម្លាក់ យន្តហោះ​ស៊ើបការណ៍​យោធា A-50 របស់​រុស្ស៊ី ជា​លើក​ទី​២ ក្នុង​រយៈពេល​ជាង​មួយខែ​មកនេះ​។​

បើករថយន្តលឿនដល់ផ្លូវកោង បួងចង្កូតក្រឡាប់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់!

(ប៉ៃលិន)៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន លុះដល់ផ្លូវកោងទំនងបួងចង្កូតបង្ខំ ក៏ក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

អង់​គ្លេស នឹងផ្តល់​ប្រាក់២៥០​លាន​ផោន បន្ថែមទៀត ដល់អ៊ុយក្រែនសម្រាប់​កាំភ្លើង​ធំ​!

ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានសន្យាផ្ដល់កញ្ចប់ជំនួយយោធាថ្មី ទំហំទឹកប្រាក់ ២៤៥លានផោន ឬស្មើនឹង៣១១លានដុល្លារ ។

ជិៈម៉ូតូបុករថយន្តដឹកទំនិញ ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឱ្យដួលស្លាប់នៅខណ្ឌព្រែកព្នៅ!

(ភ្នំពេញ)៖ បុរសម្នាក់បានជិៈម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តដឹកទំនិញ កំពុងចតនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាមៗ។

ដំណឹងថ្ងៃទី២៤នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៣.០២.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។