រដ្ឋាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ក្រដាស់ប្រាក់ថ្មី គឺ២០ម៉ឺនរៀល!

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យ ប្រើក្រដាស់ប្រាក់ប្រភេទថ្មី​គឺ ២០០.០០០រៀល(ពីរសែនរៀល)។ នេះបើយោងតាមអនុក្រឹត្យ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៦.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ។ ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

តុលាការចេញដីកាចាប់ខ្លួនលោកជំទាវ ចាយ ផានី ករណីចេញសែកស្អុយ គ្មានសាច់ខ្ទង់លានដុល្លារ!

(ភ្នំពេញ)៖ លោកជំទាវ ចាយ ផានី ដែលគេស្គាល់ថា ជាភរិយារបស់ឯកឧត្ដម ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ត្រូវបានតុលាការ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ”រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ…

ប្រសាសន៍រប​ស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤)…

រដ្ឋបាលខេត្តព្រៃវែង គោរពវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប១២ ព្រះវស្សា!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងលោក…

សម្ដេចធិបតី អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥…

Update៖ អ៊ីស្រាអែល បង្កើនការវាយលុក នៅភាគខាងជើងហ្គាហ្សា ស្លាប់២១នាក់ទៀត!

ប្រភពវេជ្ជសាស្ត្រ បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន២១ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)។ ខណៈដែលអ៊ីស្រាអែល បានបង្កើនការវាយលុកដ៏សាហាវរបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងជើង…!។

Update៖ តៃវ៉ាន់ ប្រតិកម្មនិង ថ្កោលទោសចិន ដែលធ្វើសមយុទ្ធ មិនសមហេតុផល!

កោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសមយុទ្ធយោធារួមគ្នា របស់ចិនជុំវិញកោះ ដោយចោទថា “មិនសមហេតុផល” និង “បង្កហេតុ”។

Update៖ ចំនួន​អ្នក​ស្លាប់​ នៅប្រទេសលីបង់ បានកើនដល់២.៣០៩នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)ថា ចំនួនអ្នកស្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល មកលើប្រទេសលីបង់ ចាប់តាំងពីខែតុលា ឆ្នាំមុន.បានកើនឡើងដល់2,309 នាក់ហើយ ខណៈ10,782 នាក់ផ្សេងទៀតបានរងរបួស…!។

Update៖ អង់គ្លេស បារាំង អាល្លឺម៉ង់និងអ៊ីតាលី ថ្កោលទោស​អ៊ីស្រាអែល!

រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា) បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង”លើការវាយប្រហារ របស់អ៊ីស្រាអែល លើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ កាលពីពេលថ្មីៗនេះ។