Update៖ ករណីបាក់ដីនៅប្រទេសហ្វីលីពីន​ ចំនួនអ្នកស្លាប់បានកើនដល់ ៥៤នាក់!

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីដែលបានវាយប្រហារភូមិជីករ៉ែមាសមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤នាក់ និង ៦៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

Update៖​ ការវាយប្រហារ​របស់​ អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​ បណ្ដាលអោយ​ ចំណាប់ខ្មាំង​អ៊ីស្រាអែល​ស្លាប់២​នាក់​ របួស៨​នាក់​!

កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស អាល់ Qassam Brigades បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេល 96 ម៉ោងចុងក្រោយនេះ បានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន 8 នាក់ទៀត នេះបើតាមការបញ្ជាក់របស់កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់។

Update៖​ ជប៉ុន​ នឹង​ផ្តល់​ជំនួយចំនួន​១០៦​លាន​ដុល្លារ​ ដល់អ៊ុយក្រែន! 

សារព័ត៌មានជប៉ុន Kyodo នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈនេះបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងសន្យាផ្ដល់ជំនួយទំហំ ១៥.៨ពាន់លានយ៉េន ស្មើនឹង ១០៦លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នៅឯសន្និសីទមួយដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុងតូក្យូ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ។ 

Update៖​ កងទ័ព​អ៊ីស្រាអែល​សម្រេច​វាយលុក​ចូលច្រករ៉ាហ្វា​ នៃតំបន់ហ្គាហ្សា!

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា​ កាលពីថ្ងៃអាទិត្យ​ កងទ័ពអ៊ីស្រាអែល​បានអនុម័តផែនការសម្រាប់ការវាយលុកដីនៅ Rafah ភាគខាងត្បូង Gaza Strip ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា បានស្លាប់១១២នាក់ និងរបួស១៧៣នាក់!

ក្រសួងសុខាភិបាល ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ។

Update៖ កុមារចំនួន៧០០.០០០នាក់ នៅស៊ូដង់ កំពុងប្រឈម នឹងការកង្វះអាហារ!

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយថា យ៉ាងហោចណាស់កុមារ 700,000 នាក់នៅក្នុងប្រទេសស៊ូដង់។ ទទួលរងពីកង្វះអាហារូបត្ថម្ភ ដ៏អាក្រក់បំផុតនៅឆ្នាំនេះ ហើយរាប់ម៉ឺននាក់អាចស្លាប់។

Update៖ អ៊ីស្រាអែលកំពុងរៀបចំកម្លាំង ដើម្បីវាយចូលតំបន់ Rafah ដែលមានប្រជាជនច្រើន!

ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពអ៊ីស្រាអែល។ កំពុងរៀបចំប្រតិបត្តិការយោធាជើងគោក ទៅលើតំបន់ Rafah ដែលមានប្រជាជនច្រើន។

ទួរគី អំពាវនាវឱ្យបណ្តាប្រទេសអ៊ីស្លាមរួមគ្នា ប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា!

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅថ្ងៃសុក្រសប្តាហ៍នេះ។ បានអំពាវនាវឱ្យបណ្តាប្រទេសអ៊ីស្លាម ធ្វើសកម្មភាពរួមគ្នា ដើម្បីប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ មេទ័ពជើងគោកអ៊ុយក្រែន ត្រូវបានដកចេញពីមុខតំណែងជាផ្លូវការ!

ប្រមុខកងទ័ពអ៊ុយក្រែន លោកនាយឧត្តមសេនីយ៍ Valery Zaluzhny ត្រូវបានលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដកចេញពីតំណែង ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅ​តំបន់ហ្គា​ហ្សា​ស្លាប់១៣០នាក់!

ក្រសួងសុខាភិបាលហ្គាហ្សា នៅ​ថ្ងៃ​ព្រហស្បតិ៍ បាននិយាយថា ការវាយប្រហារ របស់​អ៊ីស្រាអែល​បានធ្វើឱ្យ​មនុស្ស130នាក់​ស្លាប់ និង170 នាក់​ផ្សេងទៀត​រងរបួស ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ ។