កងទ័ពអ៊ីស្រាអែល បានដកកងពលតូចបម្រុងចំនួនពីរ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៤២២នាក់ និងរបួស៦៥.០៨៧នាក់!
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន។ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 26,422នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ និង65,087 នាក់ទៀតបានរងរបួស។
Update៖ ជំនន់ទឹកភ្លៀង បានចាល់លិចជំរំជនភៀសខ្លួន នៅតំបន់ហ្គាហ្សា!
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន រាប់រយពាន់នាក់ ត្រូវភៀសខ្លួននៅក្នុងតង់ និងមជ្ឈមណ្ឌលជម្រក។
លោក ត្រាំ នឹងត្រូវបង់ប្រាក់ចំនួន៨៣.៣លានដុល្លារ ក្នុងបណ្តឹងបរិហារកេរ្តិ៍!
គណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉ក បានបញ្ជាឱ្យអតីតប្រធានាធិបតី Donald Trump បង់ប្រាក់ការខូចខាតដល់អ្នកនិពន្ធ E. Jean Carroll ចំនួន 83.3 លានដុល្លារ កាលពីថ្ងៃសុក្រ សម្រាប់ការបរិហារកេរ្តិ៍ បន្ទាប់ពីនាងបានចោទប្រកាន់គាត់ពីបទ(រំលោភផ្លូវភេទ)។
Update៖ អាមេរិកវាយប្រហារទប់ស្កាត់ មីស៊ីលរបស់ក្រុមហូទី នៅសមុទ្រក្រហម!
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានធ្វើការវាយប្រហារ ប្រឆាំងនឹង មីស៊ីលរបស់ Houthi នៅសមុទ្រក្រហម។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនឡើងដល់ ២៦,២៥៧នាក់ និងរបួស៦៤.៧៩៧នាក់!
ក្រសួងសុខភាព របស់ដែនដីបាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 174 នាក់បានស្លាប់ និង310 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ខណៈដែលកងទ័ពអ៊ីស្រាអែល បន្តការវាយលុកលើតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
Update៖ នាវាដឹកប្រេងអង់គ្លេស បានរងការវាយប្រហារ ពីក្រុមឧទ្ទាមហូទី នៅសមុទ្រក្រហម!
ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែនកាលពីថ្ងៃសុក្រ បានវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម រួមទាំងការប៉ះទង្គិច ។ ដែលបង្កឱ្យមានភ្លើងឆេះ លើនាវាដឹកប្រេងដែលប្រតិបត្តិការជំនួសក្រុមហ៊ុនពាណិជ្ជកម្ម Trafigura។ ក្រុមហ៊ុននាវា Trafigura បាននិយាយថា កាំជ្រួចមួយបានវាយប្រហារលើនាវាដឹកប្រេង Marlin Luanda នៅពេលដែលវាឆ្លងកាត់សមុទ្រក្រហម។…
Update៖ ការវាយប្រហារមកលើតំបន់ហ្គាហ្សា រយៈពេល២៤ម៉ោងចុងក្រោយនេះស្លាប់១៨៣នាក់!
យោងតាមក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានឱ្យដឹងថា ការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន១៨៣នាក់ បានស្លាប់ និង៣៧៧នាក់ផ្សេងទៀត រងរបួស។
Update៖ អាមេរិកបញ្ជូននាយកCIA ទៅកាន់អឺរ៉ុប ដើម្បីពិភាក្សាបញ្ហាចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សា!
កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ខ្មាំង ដែលកំពុងឃុំខ្លួន នៅហ្គាហ្សា គឺស្ថិតនៅក្នុងចំណុចប្រសព្វដ៏សំខាន់មួយ ។ ខណៈដែលប្រធានាធិបតី Joe Biden ដាក់ពង្រាយបុគ្គលសំខាន់របស់គាត់លើកិច្ចពិភាក្សាចំណាប់ខ្មាំង ទៅកាន់អឺរ៉ុប។
ក្រុមហូទី និយាយថា អ្នកនេសាទយេម៉ែន ចំនួន៨នាក់ត្រូវបានសម្លាប់ នៅសមុទ្រក្រហម!
ក្រុម Houthi បានអះអាង កាលពីថ្ងៃសុក្រម្សិលមិញថា អ្នកនេសាទយេម៉ែន៨នាក់ត្រូវបានសម្លាប់ ។ ដោយដោយកងកម្លាំងអន្តរជាតិ នៅក្នុងសមុទ្រក្រហម ខណៈដែលពួកគេកំពុងនេសាទនៅក្នុងដែនទឹក ។