ក្រសួងសុខាភិបាល ក្នុងតំបន់ឡោមព័ទ្ធ បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់។ ដោយសារការវាយលុក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានកើនឡើងដល់១៧.៤៨៧នាក់ និងរបួសជាង៤៦.៤៨០នាក់។
Category: ពត៌មានអន្តរជាតិ
អ៊ីស្រាអែលថា សង្គ្រាមនៅហ្គាហ្សាអាចបញ្ចប់បាន លុះត្រាតែក្រុមហាម៉ាស ព្រមចុះចាញ់!
អ្នកនាំពាក្យអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប នឹងបញ្ចប់ ដោយការចុះចាញ់របស់មេដឹកនាំក្រុមហាម៉ាស និងការវិលត្រឡប់ នៃចំណាប់ខ្មាំងវិញ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៧.១៧៧នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ ជាជនជាតិប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានកើនឡើងដល់១៧.១៧៧នាក់ហើយ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា រហូតពេលនេះ។
UNថា សង្គ្រាមនៅហ្គាហ្សា កំពុងគំរាមកំហែងដល់សន្តិសុខពិភពលោក យ៉ាងខ្លាំង!
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញការព្រមានជាផ្លូវការដ៏កម្រមួយ។ ដល់ក្រុមប្រឹក្សាសន្តិសុខ អំពីការគំរាមកំហែង ជាសកលពីសង្គ្រាមហ្គាហ្សា ។ ខណៈ រដ្ឋអារ៉ាប់ព្យាយាមជំរុញ ឲ្យក្រុមប្រឹក្សា អំពាវនាវបង្កើតបទឈប់បាញ់សាជាថ្មី។
អតីតសមាជិកសភាអ៊ុយក្រែន ដែលគាំទ្ររុស្ស៊ី ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់នៅក្បែរក្រុងមូស្គូ!
គណៈកម្មាធិការស៊ើបអង្កេត រុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា អតីតសមាជិកសភាអ៊ុយក្រែន។ លោក Illia Kyva ត្រូវបានបាញ់សម្លាប់នៅទីក្រុង Suponevo ចម្ងាយប្រហែល 300គីឡូម៉ែត្រ (186 ម៉ាយ) ភាគនិរតីនៃទីក្រុងមូស្គូ ដោយជនមិនស្គាល់មុខម្នាក់។
អ៊ីរ៉ង់ជំរុញឱ្យ អេហ្ស៊ីបបើកច្រកដោយគ្មានលក្ខខណ្ឌ សម្រាប់ប្រជាជនហ្គាហ្សាជម្លៀសខ្លួន!
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃពុធ ។ បានអំពាវនាវឱ្យបើកច្រកឆ្លងកាត់ Rafah របស់ប្រទេសអេហ្ស៊ីប ដោយគ្មានលក្ខខណ្ឌ សម្រាប់អ្នករស់នៅក្នុងតំបន់ Gaza Strip ។
អាមេរិក ហាមប្រាមចំពោះអំពើហិង្សាលើអ្នកតាំងទីលំនៅក្នុងតំបន់West Bank!
ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ។ ដែលពាក់ព័ន្ធនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់ West Bank ដែលកាន់កាប់។
អ៊ីស្រាអែល បង្កើនការវាយប្រហារកាន់តែខ្លាំង បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់យ៉ាងច្រើន!
កម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កើនការវាយលុកយ៉ាងសម្បើម លើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា។
ក្រុមហាម៉ាស សម្លាប់ទាហានអ៊ីស្រាអែលចំនួន១០នាក់ កាលពីថ្ងៃអង្គារ!
ក្រុមតស៊ូប៉ាឡេស្ទីនហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល 10នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងត្បូងកាលពីថ្ងៃអង្គារ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ១៦.២៤៨នាក់ហើយ!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ។ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារ របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ 16,248 នាក់ហើយ..!។