ឥណ្ឌា បណ្តេញជនភៀសខ្លួនមីយ៉ាន់ម៉ា ខណៈពួកគេឆ្លងដែនចូលឥណ្ឌា ដោយសារគេចពីរបបយោធា!

ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានចាប់ផ្តើមនិរទេសជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅប្រទេសឥណ្ឌា។

Update៖ អង្គការសហប្រជាជាតិ ថ្លែងថា សង្គ្រាមអ៊ុយក្រែន បណ្ដាលឱ្យស្លាប់ជនស៊ីវិល១០.៧០៣នាក់!

អង្គការសហប្រជាជាតិ(UN)បាននិយាយកាលពីថ្ងៃសុក្រថា សង្គ្រាមនៅអ៊ុយក្រែន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ 10,703 នាក់បានស្លាប់។

Update៖ កុមារ៣នាក់ទៀតនៅហ្គាហ្សាបានស្លាប់ ដោយសារគ្មានអាហារ និងទឹកសម្រាប់ទទួលទាន!

ក្រសួង​សុខាភិបាល នៅ​ហ្គាហ្សា បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ថា កុមារ​៣នាក់​ទៀត បាន​ស្លាប់​ ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ និង​ការ​ខ្សោះ​ជាតិ​ទឹក។

ជនជាតិស្រីលង្កា១គ្រួសារ ៦នាក់ ត្រូវជនដៃដល់ចាក់សម្លាប់អស់៥នាក់ នៅប្រទេសកាណាដា!

ប៉ូលិសបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រាំមួយនាក់មកពីប្រទេសស្រីលង្កា ។ ក្នុងនោះ ម្តាយម្នាក់ និងកូនតូចៗ ចំនួន០៤នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Ottawa ប្រទេសកាណាដា កាលពីល្ងាចថ្ងៃពុធ ខណៈឪពុករបួសធ្ងន់។

Update៖ ទីបំផុតប្រទេសស៊ុយអែត បានចូល​ជាសមាជិកអង្គការណាតូ ជាផ្លូវការហើយ!

ស៊ុយអែត បានចូលរួមជាផ្លូវការ ជាមួយ(សម្ព័ន្ធមិត្តយោធាណាតូ) ដោយបញ្ចប់អព្យាក្រឹតភាព អស់ជាច្រើនទសវត្សរ៍ ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីការឈ្លានពានរបស់រុស្ស៊ី នៅអឺរ៉ុប បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន..!។

ចិននឹងប្រើសិទ្ធការពារខ្លួន នៅសមុទ្រចិនខាងត្បូង ចំពោះការប៉ះទង្គិចគ្នា ជាមួយទូកហ្វីលីពីន!

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ទី៧ ខែមីនានេះ បាននិយាយថា ទីក្រុងប៉េកាំង នឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួននៅក្នុង តំបន់សមុទ្រចិនខាងត្បូង ។ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងនាវារបស់ចិន និងទូកហ្វីលីពីន នៅក្បែរដែនទឹកមានជម្លោះ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣០.៨០០នាក់ និងរបួស៧២.២៩៨នាក់!

ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,៨០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។

Update៖ រុស្ស៊ីថា សមយុទ្ធ​យោធារបស់ណាតូ គឺជាការបង្កជម្លោះ ដែលត្រូវប្រឈមមុខ​ជាមួយ​រុស្ស៊ី​!

អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolay Patrushev បាននិយាយថា សមយុទ្ធរបស់កងកម្លាំងណាតូ ដែលកំពុងធ្វើ នៅអឺរ៉ុប។ គឺជាការប្រឈមមុខដាក់គ្នា ជាមួយរុស្ស៊ី។

Update៖ អ៊ីស្រាអែលប្រើយុទ្ធសាស្ត្រ បង្អត់អាហារប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា!

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការប្រើប្រាស់យុទ្ធនាការបង្អត់អាហារ របស់អ៊ីស្រាអែលមកលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ គឺជា “អំពើប្រល័យពូជសាសន៍” ដោយនិយាយថាអ៊ីស្រាអែល កំពុងប្រើប្រាស់អាហារ និងភាពអត់ឃ្លានជាអាវុធសម្លាប់មនុស្ស។

Update៖ ទាហានជើងទឹកអាមេរិកបាញ់ទម្លាក់ដ្រូន២គ្រឿង របស់ក្រុមហ៊ូទី នៅសមុទ្រក្រហម!

យោធាអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើការវាយប្រហារ លើយន្តហោះគ្មានមនុស្សបើក របស់ក្រុម Houthis ចំនួន២គ្រឿង នៅក្នុងតំបន់ដែលគ្រប់គ្រង ដោយប្រទេសយេម៉ែន។