លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បាននិយាយថា ទាហានកូរ៉េខាងជើងពិតជាត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយកំពុងឈរជើង នៅក្នុងតំបន់ Kursk។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
Category: ពត៌មានអន្តរជាតិ
Update៖ អាមេរិកអះអាងថា កូរ៉េខាងជើង បានបញ្ជូនទាហាន១មុឺននាក់ ទៅជួយធ្វើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន!
មន្ទីរបញ្ចកោណ បាននិយាយថា ទាហានកូរ៉េខាងជើង ប្រមាណ១០.០០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីហ្វឹកហាត់ត្រៀមប្រយុទ្ធជាមួយអ៊ុយក្រែនក្នុងរយៈពេល”ប៉ុន្មានសប្តាហ៍នេះ”។
Update៖ ធនាគារដាណឺម៉ាក បើកឱ្យមានការវិនិយោគលើអាវុធនុយក្លេអ៊ែរ ដោយលើកឡើងពីកត្តាភូមិសាស្ត្រនយោបាយ!
នៅក្នុងការផ្លាស់ប្តូរគោលនយោបាយនេះ ធនាគារ Danske របស់ប្រទេសដាណឺម៉ាក បានប្រកាសកាលពីថ្ងៃចន្ទ(ទី២៧ខែតុលា)ថា ខ្លួនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតអាវុធនុយក្លេអ៊ែរ ដោយលើកឡើងថា ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ ជាហេតុផលចម្បង នេះបើយោងតាមសារព័ត៌មាន Borsen ។
Update៖ លោក បៃដិន និយាយថា សង្គ្រាមនៅហ្គាហ្សាគួរតែបញ្ចប់ខណ:ចំនួនអ្នកស្លាប់បានកើនដល់ ៤៣.០០០នាក់!
លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថា សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប គួរតែបញ្ចប់ ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅក្នុងតំបន់ឆ្នេរសមុទ្របានកើនឡើងដល់ 43,000 ។ នេះបើយោងតាមសារព័ត៌មាន Anadolu Agency កាលពីថ្ងៃសុក្រ(ទី២៥ខែតុលា)។
Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៧១០នាក់ហើយ!
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃច័ន្ទ(ទី២៨ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,710នាក់ហើយ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤៣.០២០នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន នៅថ្ងៃច័ន្ទ(ទី២៨ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។
Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើទីក្រុងស៊ីដុនប្រទេសលីបង់ ស្លាប់៨នាក់របួស២៥នាក់!
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស៨ នាក់បានស្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួស។ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើក្រុងស៊ីដុន នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)។
Update៖ រុស្ស៊ី ថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១០៩គ្រឿង ក្នុងរយ:ពេលមួយថ្ងៃ!
ក្រសួងការពារជាតិរបស់រុស្ស៊ី នៅថ្ងៃ(ទីចន្ទ ទី២៨ ខែតុលា)នេះ បាននិយាយពីការបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនអស់ ១០៩គ្រឿង ក្នុងរយៈពេលមួយថ្ងៃ នៅលើតំបន់ជាច្រើន ក្នុងនោះរួមមានទាំងតំបន់នៅតាមបណ្ដោយព្រំដែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
Update៖ ព្យុះត្រូពិក Trami បានវាយប្រហារលើប្រទេសហ្វីលីពីនបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់!
ប្រទេសហ្វីលីពីនបានប្រកាសអាសន្នអាកាសធាតុថ្មីកាលពីថ្ងៃចន្ទ (ទី 28 ខែតុលា) ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សជាង 100 នាក់ត្រូវបានស្លាប់ដោយព្យុះដ៏អាក្រក់បំផុតប្រចាំឆ្នាំ។
Update៖ អ៊ីរ៉ង់ មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនោះទេ ប៉ុន្តែអ៊ីរ៉ង់បេ្តជ្ញាសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែល!
ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)ថា អ៊ីរ៉ង់មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការឆ្លើយតបដ៏សមស្របចំពោះការវាយប្រហារនៅសប្តាហ៍នេះលើទីតាំងយោធាអ៊ីរ៉ង់។