Update៖ ការ​បំផ្ទុះ​លើឧបករណ៍​ឥត​ខ្សែ​ចំនួន២លើកនៅលីបង់ អ្នកស្លាប់បានកើនដល់៣៧នាក់​!

រដ្ឋមន្ត្រីសុខាភិបាល Firas Al-Abiad បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ដោយសារ ការផ្ទុះឧបករណ៍ទំនាក់ទំនងឥតខ្សែ ចំនួនពីរលើក នៅក្នុងប្រទេសលីបង់ បានកើនដល់ 37នាក់ និងរាប់ពាន់នាក់បានរងរបួស..!។

Update៖ កងទ័ពរុស្ស៊ីទទួលបានដ្រូន ប្រមាណជា១៤០.០០០គ្រឿងក្នុងឆ្នាំ២០២៣!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលយន្តហោះគ្មានមនុស្សបើកប្រមាណ ១៤០.០០០គ្រឿង កាលពីឆ្នាំមុន។

Update៖ អាមេរិក រក្សាទុកប្រព័ន្ធមីស៊ីល នៅហ្វីលីពីន ខណៈភាពតានតឹងជាមួយប្រទេសចិន!

-សារព័ត៌មានរ៉យទ័រ ថា សហរដ្ឋអាមេរិក មិនមានផែនការភ្លាមៗ ក្នុងការដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដែលបានដាក់ពង្រាយ នៅក្នុងប្រទេសហ្វីលីពីននោះទេ ។

Update៖ កោះតៃវ៉ាន់ និយាយថា ខ្លួនមានសមត្ថភាពប្រយុទ្ធ ប៉ុន្តែមិនចង់បញ្ចេញ!

ក្រសួងការពារជាតិ(តៃវ៉ាន់) បានឱ្យដឹងថា សមត្ថភាពប្រយុទ្ធរបស់តៃវ៉ាន់ កំពុងប្រសើរឡើង ដោយសារភាពជាដៃគូសន្តិសុខស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តដទៃទៀត។

Update៖ កុមារជិត៦លាននាក់នៅអាស៊ីអាគ្នេយ៍ បានរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង!

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ(ទី១៨ ខែកញ្ញា)ថា គ្រោះទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានប៉ះពាល់ដល់កុមារជិត ៦លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤១.២៧២នាក់ហើយ!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពី​ថ្ងៃ​ពុធ(ទី១៨ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២០នាក់ទៀត!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពី​ថ្ងៃ​ពុធ(ទី១៨ខែកញ្ញា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន២០នាក់ និងរបួស៥៤នាក់..!។

Update៖ ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅលីបង់ បានកើនដល់៣២នាក់!

ចំនួនអ្នកស្លាប់ នៅប្រទេសលីបង់ ដោយសារការបំផ្ទុះគ្រាប់បែក តាមឧបករណ៍ទំនាក់ទំនងឥតខ្សែ ICOM កាលពីថ្ងៃពុធ បានកើនឡើងដល់២០ នាក់ទៀត និងអ្នករបួសជាង៤៥០នាក់។

Update៖ រុស្ស៊ី សម្រុកវាយដណ្ដើមបានទីក្រុង រួមនិងភូមិចំនួន៣ទៀត ពីអ៊ុយក្រែន!

ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ(ទី១៧ខែកញ្ញា)បាននិយាយថា ខ្លួនដណ្តើមបានទីក្រុង ក្រាស្នូហ្គោរីវកា (Krasnogorivka)ភាគខាងកើតអ៊ុយក្រែន ព្រមទាំងភូមិចំនួន៣ នៅទីតាំងផ្សេងៗទៀតនៃតំបន់ដូណេតស៍ (Donetsk)។

Update៖ កូរ៉េខាងជើង បាញ់មីស៊ីល១គ្រាប់ទៀត នៅព្រឹក​ថ្ងៃ​ពុធនេះ!

យោធា​ទីក្រុង​សេអ៊ូល​ បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​ បាន​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្ខ្ល១គ្រាប់​ នៅ​ព្រឹក​ថ្ងៃ​ពុធ(ទី ១៨ខែ​កញ្ញា) ដែល​ជា​ការ​ធ្វើ​តេស្ត​អាវុធ​លើក​ទី២របស់​ក្រុង​ព្យុងយ៉ាង​ ក្នុង​មួយ​សប្តាហ៍។