Update៖ រុស្ស៊ីវាយដណ្តើមយក ក្រុង Avdiyivka នៅ​តំបន់ Donetsk របស់​អ៊ុយក្រែន! 

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoygu បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ីបានកាន់កាប់ទីក្រុង Avdiivka ក្នុងតំបន់ Donetsk ។ -នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ។

ដំណឹងថ្ងៃទី១៩នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៨.០២.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏មានដែរនិងគ្មានអ្នកស្លាប់។

Update៖ សភាអាមេរិក នឹងអនុម័ត ជំនួយថ្មីចំនួន៦០.៦ពាន់លានដុល្លារទៀត ដល់អ៊ុយក្រែន! 

អនុប្រធានាធិបតី សហរដ្ឋអាមេរិកលោកស្រី Kamala Harris កាលពីថ្ងៃសៅរ៍ បានសម្តែង “ជំនឿពេញទំហឹង”ថាសភាសហរដ្ឋអាមេរិក នឹងអនុម័តច្បាប់ស្តីពីការបែងចែកជំនួយថ្មី ចំនួន 60.6 ពាន់លានដុល្លារទៀត ដល់អ៊ុយក្រែន។

Update៖ ក្រុមហូទី វាយប្រហារ លើ​កប៉ាល់​ដឹកប្រេង​អង់គ្លេស នៅ​សមុទ្រ​ក្រហម!

យេម៉ែន Houthis បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេ បានកំណត់គោលដៅ លើនាវាប្រេងរបស់អង់គ្លេស នៅក្នុងសមុទ្រក្រហមជាមួយនឹងកាំជ្រួចជាច្រើនគ្រាប់..!។

Update៖ រុស្ស៊ីវាយប្រហារ លើ​អាកាសយានដ្ឋាន​អ៊ុយក្រែន សំដៅ​លើ​យន្តហោះនិង​គ្រាប់បែក!

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានវាយប្រហារ លើអាកាសយានដ្ឋានយោធាអ៊ុយក្រែន ជាច្រើនកន្លែង ដោយសំដៅលើយន្តហោះ គ្រាប់បែក និងឃ្លាំងផ្ទុក គ្រាប់រំសេវ។

លោក បៃដិនថា ការស្លាប់មេបក្សប្រឆាំងរុស្ស៊ី គឺជាភាពឃោឃៅ របស់លោក ពូទីន!

ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃសុក្រ បានរិៈគន់ខ្លាំងៗទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ចំពោះការស្លាប់មេដឹកនាំ បក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny ។

អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ថ្កោលទោសអ៊ីស្រាអែល ដែលសម្លាប់រង្គាល នៅតំបន់ហ្គាហ្សា! 

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងភាគីអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud កាលពីថ្ងៃសុក្រ បានធ្វើការសន្ទនាតាមទូរស័ព្ទ ។

លោក ថាក់សុីន នឹងត្រូវដោះលែងឱ្យមានសេរីភាពពេញលេញ ចាប់ពីថ្ងៃអាទិត្យនេះតទៅ!

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra នឹងត្រូវបានដោះលែង ចេញពីពន្ធនាគារមុនកាលកំណត់ នៅថ្ងៃអាទិត្យស្អែកនេះ។

Update៖ ចំនួន​អ្នក​ស្លាប់ដោយ​សារបាក់​ដី​នៅ​ហ្វីលីពីន បានកើន​ដល់៩២​នាក់ហើយ!

ចំនួនអ្នកស្លាប់ដោយសារ ការរអិលបាក់ដី កាលពីសប្តាហ៍មុន នៅភាគខាងត្បូងប្រទេសហ្វីលីពីន។ បានកើនឡើងដល់ 92 នាក់កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ហ្វីលីពីន។

Update៖ សហភាព​អឺរ៉ុប ស្នើដល់អ៊ីស្រាអែល សូមកុំ​វាយប្រហារ​លើ​ទីក្រុង​រ៉ាហ្វា! 

ប្រមុខគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ បានស្នើឱ្យរដ្ឋាភិបាលអ៊ីស្រាអែល កុំវាយប្រហារលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ជាង១លាននាក់រស់នៅ។