អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន…!។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ដោយសាររុស្ស៊ីវាយប្រហារ លើក្រុងOdesa បានកើនដល់ ១០នាក់ហើយ!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ មកលើអគារលំនៅដ្ឋាន នៅក្នុងតំបន់ Odesa ភាគនិរតីនៃប្រទេសអ៊ុយក្រែន បានកើនឡើងដល់១០នាក់ ក្នុងនោះមានកុមារបីនាក់ផងដែរ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣០.៤១០ នាក់និងរបួស៧១.៧០០នាក់!
ការវាយបក របស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន..!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ចំនួន៣០.៤១០នាក់ និងរបួស៧១.៧០០នាក់ ជនរងគ្រោះភាគច្រើន ជាស្ត្រីនិងកុមារ។
Update៖ ក្រុមឧទ្ទាមហ៊ូទី ចោទអាមេរិកនិងអង់គ្លេស ថាវាយផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត នៅសមុទ្រក្រហម!
ក្រុម Houthi Yemeni កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា បានបង្កហេតុដាច់ទំនាក់ទំនងអន្តរជាតិ នៅក្នុងសមុទ្រក្រហម។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៩០នាក់និងរបួស១៧៧នាក់!
ក្រសួងសុខភាព របស់ដែនដីបាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 90នាក់បានស្លាប់ និង 177 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ខណៈដែលអ៊ីស្រាអែល បន្តវាយលុកលើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
Update៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរថយន្តដឹកជំនួយ នៅហ្គាហ្សា ស្លាប់៩នាក់!
យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។
ឆេះភោជនីយដ្ឋានប៊ីរីយ៉ានី នៅបង់ក្លាដែស បណ្ដាលឱ្យស្លាប់៤៦នាក់!
រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែស បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤៣នាក់ស្លាប់បាត់បង់ជីវិត ។
អាមេរិក ចង់ឱ្យក្រុមប្រទេសG-7ប្រើប្រាស់ទ្រព្យសម្បត្តិដែលបានដកហូតពីរុស្ស៊ី មកជួយអ៊ុយក្រែន!
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ចង់ឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ (G-7) បង្កើតវឌ្ឍនភាព លើផែនការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ របស់រុស្ស៊ីដែលត្រូវបានបង្កក ។ ដើម្បីជួយគាំទ្រអ៊ុយក្រែន នៅពេលមេដឹកនាំក្រុមប្រទេសនេះ ជួបប្រជុំក្នុងខែមិថុនា នេះបើយោងតាមមនុស្ស ដែលដឹងពីបញ្ហានេះ។
Update៖ ប្រទេសបារាំង នឹងបញ្ជូនកងទ័ពពិសេស ទៅជួយអ៊ុយក្រែន!
Le Monde បានរាយការណ៍កាលពីថ្ងៃទី០១ ខែមីនាថា ប្រទេសបារាំង កំពុងពិចារណាបញ្ជូនកងកំលាំងពិសេសរបស់ខ្លួន មួយចំនួនចូលទៅក្នុងអ៊ុយក្រែន ។ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកំណត់ការវាយប្រហាររបស់រុស្ស៊ី។
Update៖ អាមេរិក បានបាញ់ទម្លាក់ដ្រូនរបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម!
ទីបញ្ជាការកណ្តាល អាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសុក្រថា អាមេរិក បានកម្ទេចយន្តហោះគ្មានមនុស្សបើក ដែលជារបស់ក្រុម Houthi នៅប្រទេសយេម៉ែន។