ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា៖ កងទ័ពរុស្ស៊ីជិត៧០០.០០០នាក់ កំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ។
Category: ពត៌មានអន្តរជាតិ
Update៖ ប្រជាជនម៉ារ៉ុក ចំនួន៤៨ទីក្រុង បានប្រមូលផ្តុំគ្នាគាំទ្រប៉ាឡេស្ទីន!
ការប្រមូលផ្តុំសាមគ្គីភាព កាលពីថ្ងៃសុក្រ បានធ្វើឡើងនៅក្នុងទីក្រុងផ្សេងៗគ្នា នៅទូទាំងប្រទេសម៉ារ៉ុក។ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ដែលកំពុងជួបប្រទះការវាយលុក ដ៏សាហាវរបស់អ៊ីស្រាអែល អស់រយៈពេលជាង 250ថ្ងៃ។
Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកផូស្វ័រ លើទីប្រជុំជនជាច្រើនក្នុងប្រទេសលីបង់ បណ្ដាលឱ្យឆាបឆេះ!
កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បានប្រើគ្រាប់បែកផូស្វ័រ ដោយកំណត់គោលដៅលើទីក្រុងជាច្រើននៅភាគខាងត្បូង ប្រទេសលីបង់។ ដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃដែលរាលដាល និងគំរាមកំហែងដល់តំបន់លំនៅដ្ឋានជនស៊ីវិល..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.២៦៦នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,266 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលា ឆ្នាំមុន..!។
Update៖ លោក បៃដិន និងលោក ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែនរយៈពេល១០ឆ្នាំ!
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីមួយ ។ ដែលមានសុពលភាព១០ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ក្នុងគោលបំណងជំរុញវិស័យការពារ…
Update៖ ក្រុមហេសបូឡា បើកការវាយប្រហារ លើទីតាំងយោធាអ៊ីស្រាអែល នៅភាគខាងជើង!
ក្រុមហេសបូឡា បាននិយាយថា៖ ខ្លួនបានបើកការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតជាច្រើន សំដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល។ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៃសង្រ្គាមដ៏រ៉ាំរ៉ៃរវាង ក្រុមប្រដាប់អាវុធលីបង់ និងអ៊ីស្រាអែល..!។
រដ្ឋសមាជិកចំនួន៤០ របស់អង្គការសហប្រជាជាតិ ទាមទារឱ្យដោះលែងបុគ្គលិក UN នៅក្នុងប្រទេសយេម៉ែន!
បេសកជនរបស់ ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រទេសរបស់លោកស្រី និងរដ្ឋសមាជិកចំនួន 39របស់អង្គការសហប្រជាជាតិ កំពុងទាមទារឱ្យ មានការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ “ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ” ដែលត្រូវបានឃុំឃាំង ដោយក្រុម Houthis ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.២៣២នាក់ហើយ!
ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន30នាក់ទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រឹមរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់37,232 នាក់និងរបួសចំនួន85,037នាក់ ជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។
Update៖ ប៉ូឡូញ នឹងបំពាក់អាវុធទំនើបៗដល់យោធាខ្លួន ដែលឈរជើងតាមព្រំដែនជាមួយបេឡារុស!
លោកឧត្តមសេនីយ៍ Wieslaw Kukula ប្រធានអគ្គសេនាធិការនៃកងទ័ពប៉ូឡូញ បាននិយាយថា៖ ទីក្រុងវ៉ារស្សាវ៉ា គ្រោងនឹងបំពាក់អាវុធ ឱ្យកាន់តែប្រសើរឡើង សម្រាប់យោធា ដែលឈរជើងនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ។ លោក Kukula បន្ថែមថា អាជ្ញាធរក្រុងវ៉ារស្សាវ៉ា បានបញ្ជូនទាហានប្រចាំការរាប់ពាន់នាក់…
ការលក់ម៉ូតូនៅប្រទេសវៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០២៤បានជាង៦០ម៉ឺនគ្រឿង ធ្លាក់ចុះជិត៥ភាគរយ!
បរិមាណនៃការលក់ម៉ូតូ នៅប្រទេសវៀតណាម ក្នុងត្រីមាសទី១នៃឆ្នាំ 2024 មានចំនួន603.745 គ្រឿង។