ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានរំខានដល់រលកសញ្ញាប្រព័ន្ធ GPS នៃយន្តហោះរបស់កងទ័ពអាកាសរាជវង្ស (RAF) ដែលកំពុងដឹករដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps ត្រឡប់ទៅចក្រភពអង់គ្លេសវិញ ពីការធ្វើដំណើរការទូតទៅកាន់ប្រទេសប៉ូឡូញ។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល វាយប្រហារលើអ្នករង់ចាំជំនួយ នៅតំបន់ហ្គាហ្សា បណ្ដាលឱ្យស្លាប់២០នាក់!
កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារ ទៅលើប្រជាជនដែលកំពុងរង់ចាំជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍។ ដោយបានសម្លាប់មនុស្ស 20នាក់ និងរបួសយ៉ាងហោចណាស់155 នាក់។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣១,៣៤១នាក់!
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១,៣៤១នាក់។
លោក ថាក់ស៊ីន បង្ហាញមុខជាសាធារណៈលើកដំបូង ចាប់តាំងពីត្រូវបានដោះលែង!
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅទស្សនាប្រាសាទ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ។ ចាប់តាំងពីត្រូវបានដោះលែង ឱ្យរួចពីពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។
ចិន ព្រមានអាមេរិក កុំឱ្យបិទកម្មវិធី TikTok របស់ខ្លួន!
ក្រុងប៉េកាំង បានព្រមាន កាលពីថ្ងៃពុធថា ការហាមឃាត់ដែលបានស្នើឡើងលើកម្មវិធីចែករំលែកវីដេអូ TikTok ដែលគ្រប់គ្រងដោយចិន នឹង “ត្រឡប់មកខាំសហរដ្ឋអាមេរិកវិញដោយជៀសមិនរួច” ។
ការបំផ្ទុះគ្រាប់បែក នៅរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឱ្យសមាជិកSWATរបួស១៦នាក់!
យោងតាមអាជ្ញាធរ បានឱ្យដឹងថា សមាជិកចំនួន16 នាក់នៃក្រុម SWAT របស់នាយកដ្ឋានតម្រួត Orange County បានរងរបួសកាលពីរសៀលថ្ងៃពុធ នៅក្នុងការផ្ទុះមួយនៅឯកន្លែង បណ្តុះបណ្តាល FBI នៅ Irvine ក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។
Update៖ អ៊ុយក្រែនប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី បណ្ដាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ!
កាលពីថ្ងៃពុធ អ៊ុយក្រែន បានប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាលើកទី២។ បណ្តាលឱ្យឆេះ រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត របស់ Rosneft។
Update៖ សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែនចំនួន៥.៤៨ពាន់លានដុល្លារ!
បណ្តាប្រទេស នៃសហភាពអឺរ៉ុប យល់ព្រមផ្តល់ ប្រាក់ចំនួនប្រាំពាន់លានអឺរ៉ូ (5.48 ពាន់លានដុល្លារ) សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។
Update៖ រុស្ស៊ីវាយប្រហារប្រព័ន្ធការពារដែនអាកាស និងឧទ្ធម្ភាគចក្រយោធា២គ្រឿងរបស់អ៊ុយក្រែន!
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារ លើប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក និងបានទម្លាក់ឧទ្ធម្ភាគចក្រយោធាពីរគ្រឿង នៅក្នុងតំបន់ Kharkiv របស់ប្រទេសអ៊ុយក្រែន។
អ៊ីស្រាអែល វាយប្រហារជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ រយៈពេល២ថ្ងៃជាប់គ្នា!
ប្រភពនៅក្នុងប្រទេសលីបង់ បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងប្រទេសលីបង់រយៈពេលពីរថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ។