Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅនីហ្សេរីយ៉ា បានកើនដល់២៨៥នាក់!

ទីភ្នាក់ងារគ្រប់គ្រង គ្រោះអាសន្នជាតិ (NEMA) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)ថា ទឹកជំនន់ ដែលកំពុងបន្តកើតឡើង នៅប្រទេសនីហ្សេរីយ៉ា បានឆក់យកជីវិតមនុស្សសរុបចំនួន២៨៥នាក់…!។

Update៖ ការ​បំផ្ទុះ​លើឧបករណ៍​ឥត​ខ្សែ​ចំនួន២លើកនៅលីបង់ អ្នកស្លាប់បានកើនដល់៣៧នាក់​!

រដ្ឋមន្ត្រីសុខាភិបាល Firas Al-Abiad បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ដោយសារ ការផ្ទុះឧបករណ៍ទំនាក់ទំនងឥតខ្សែ ចំនួនពីរលើក នៅក្នុងប្រទេសលីបង់ បានកើនដល់ 37នាក់ និងរាប់ពាន់នាក់បានរងរបួស..!។

Update៖ កងទ័ពរុស្ស៊ីទទួលបានដ្រូន ប្រមាណជា១៤០.០០០គ្រឿងក្នុងឆ្នាំ២០២៣!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែកញ្ញា)ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលយន្តហោះគ្មានមនុស្សបើកប្រមាណ ១៤០.០០០គ្រឿង កាលពីឆ្នាំមុន។

Update៖ អាមេរិក រក្សាទុកប្រព័ន្ធមីស៊ីល នៅហ្វីលីពីន ខណៈភាពតានតឹងជាមួយប្រទេសចិន!

-សារព័ត៌មានរ៉យទ័រ ថា សហរដ្ឋអាមេរិក មិនមានផែនការភ្លាមៗ ក្នុងការដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដែលបានដាក់ពង្រាយ នៅក្នុងប្រទេសហ្វីលីពីននោះទេ ។

Update៖ កោះតៃវ៉ាន់ និយាយថា ខ្លួនមានសមត្ថភាពប្រយុទ្ធ ប៉ុន្តែមិនចង់បញ្ចេញ!

ក្រសួងការពារជាតិ(តៃវ៉ាន់) បានឱ្យដឹងថា សមត្ថភាពប្រយុទ្ធរបស់តៃវ៉ាន់ កំពុងប្រសើរឡើង ដោយសារភាពជាដៃគូសន្តិសុខស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តដទៃទៀត។

Update៖ កុមារជិត៦លាននាក់នៅអាស៊ីអាគ្នេយ៍ បានរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង!

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ(ទី១៨ ខែកញ្ញា)ថា គ្រោះទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានប៉ះពាល់ដល់កុមារជិត ៦លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤១.២៧២នាក់ហើយ!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពី​ថ្ងៃ​ពុធ(ទី១៨ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២០នាក់ទៀត!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពី​ថ្ងៃ​ពុធ(ទី១៨ខែកញ្ញា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន២០នាក់ និងរបួស៥៤នាក់..!។

Update៖ ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅលីបង់ បានកើនដល់៣២នាក់!

ចំនួនអ្នកស្លាប់ នៅប្រទេសលីបង់ ដោយសារការបំផ្ទុះគ្រាប់បែក តាមឧបករណ៍ទំនាក់ទំនងឥតខ្សែ ICOM កាលពីថ្ងៃពុធ បានកើនឡើងដល់២០ នាក់ទៀត និងអ្នករបួសជាង៤៥០នាក់។

Update៖ រុស្ស៊ី សម្រុកវាយដណ្ដើមបានទីក្រុង រួមនិងភូមិចំនួន៣ទៀត ពីអ៊ុយក្រែន!

ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ(ទី១៧ខែកញ្ញា)បាននិយាយថា ខ្លួនដណ្តើមបានទីក្រុង ក្រាស្នូហ្គោរីវកា (Krasnogorivka)ភាគខាងកើតអ៊ុយក្រែន ព្រមទាំងភូមិចំនួន៣ នៅទីតាំងផ្សេងៗទៀតនៃតំបន់ដូណេតស៍ (Donetsk)។