Update៖ អ៊ីស្រាអែលវាយប្រហារលើផ្ទះនិងសាលារៀននៅតំបន់ហ្គាហ្សា ស្លាប់៣១នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៣១នាក់ ក្នុងនោះរួមមានកុមារផងដែរត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើមន្ទីរពេទ្យ លំនៅដ្ឋាននិងសាលារៀន នៃភាគកណ្តាលហ្គាហ្សាស្ទ្រីប។

ព្យុះទីហ្វុង បានមកដល់ប្រទេសចិន បន្ទាប់ពីវាយប្រហារកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន!

ព្យុះទីហ្វុង ហ្កែមី បានបោកបក់លើទីក្រុងនានា នៅខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃសុក្រ ជាមួយនឹងភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជួបជាមួយលោក ត្រាំ ដើម្បីពិភាក្សាអំពីការដោះដូរអ្នកទោស!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជួបពិភាក្សាជាមួយអតីតប្រធានាធិបតីអាមេរិក និងបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃសុក្រ ។ ដោយនិយាយថា លោកនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងរ៉ូម នៅថ្ងៃអាទិត្យ ដើម្បីចរចាកិច្ចព្រមព្រៀងផ្លាស់ប្តូរ…

Update៖ ជនភៀសខ្លួនជាង៥៦០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃសុក្រថា៖ មនុស្សជាង 560 នាក់ត្រូវបានសម្លាប់ នៅហ្គាហ្សាស្ទ្រីប ខណៈដែលកំពុងជ្រកក្រោមទង់អង្គការសហប្រជាជាតិ។

កាណាដា បញ្ជូនទាហានទៅជួយពន្លត់ភ្លើងឆេះព្រៃ នៅភាគខាងលិចប្រទេស!

ភ្លើង​ឆេះ​ព្រៃ​បាន​ប្រែក្លាយ ទីក្រុង​ប្រវត្តិសាស្ត្រ Jasper រដ្ឋ Alberta របស់​កាណាដា ទៅជា​ផេះ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ។ ហើយ​មនុស្ស​យ៉ាងតិច២៥.០០០ នាក់​បាន​ភៀសខ្លួន ចេញពី​អណ្តាតភ្លើង ដែល​កំពុង​ឆាបឆេះ​នៅ​ដើម​សប្តាហ៍​នេះ​។

បង់ក្លាដែស បន្តដាក់បម្រាមគោចរ ខណៈមានការចាប់ខ្លួនក្រុមបាតុករយ៉ាងច្រើន!

ប្រទេសបង់ក្លាដែស នៅថ្ងៃសុក្រនេះបានប្រកាស បន្តបម្រាមគោចរ រយៈពេលប្រាំបួនម៉ោងទៀត ។ ចំពេលមានការបង្រ្កាបកាន់តែខ្លាំងប្រឆាំងនឹងអ្នកពាក់ព័ន្ធ ក្នុងអំពើហិង្សាអំឡុង បាតុកម្មរបស់និស្សិត។

Update៖ ចំនួនអ្នកស្លាប់ដោយសារបាក់ដី នៅប្រទេសអេត្យូពី បានកើនដល់២៥៧នាក់!

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា)ថា៖ ចំនួនអ្នកស្លាប់ដោយសារបាក់ដី នៅក្នុងប្រទេសអេត្យូពី នាដើមសប្តាហ៍នេះ បានកើនឡើងដល់២៥៧នាក់ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងជិតទ្វេដង។

អាមេរិកនិងសម្ព័ន្ធមិត្ត និយាយថា កូរ៉េខាងជើង កំពុងលួចព័ត៌មានសម្ងាត់ពីយោធារបស់ខ្លួន!

ក្រុម hackers កូរ៉េខាងជើង បានស៊ើបការណ៍សម្ងាត់ ដើម្បីលួចព័ត៌មានសម្ងាត់យោធា ក្នុងបំណងគាំទ្រដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

Update៖ អាល្លឺម៉ង់ អំពាវនាវឱ្យចិនបញ្ឈប់ការគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន!

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសចិនបញ្ចប់ការគាំទ្ររបស់ខ្លួនសម្រាប់រុស្ស៊ី នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។

UN ប៉ាន់​ស្មាន​ថា ក្នុង១ឆ្នាំមានមនុស្ស​ជិត៥០​ម៉ឺន​នាក់ បានស្លាប់ដោយសាររលកកំដៅ!

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា ក្នុង១ឆ្នាំៗមានមនុស្សស្លាប់ប្រមាណជាជិត៥០ម៉ឺននាក់ដោយសាររលកកំដៅ។ លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា យើងដឹងពីអ្វីដែលកំពុងជំរុញវា សាកដោយឥន្ធនៈហ្វូស៊ីល ការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលមកពីមនុស្ស ហើយយើងដឹងថាវានឹងកាន់តែអាក្រក់ទៅៗ។ លោក​បាន​បន្ត​ថា ការ​ឡើង​កម្តៅ​ខ្លាំង​គឺ​ជា​ភាព​ខុស​ប្រក្រតី​ថ្មី​។…