Update៖ ចិនថា ការបោះឆ្នោតផ្លាស់ប្តូរប្រធានាធិបតីតៃវ៉ាន់ មិនប៉ះពាល់ដល់គោលការណ៍របស់ចិននោះទេ!

ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់​ជា​ថ្មី​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ចិន ដែល​មិន​អាច​កាត់​ផ្តាច់​បាន ហើយការ​ផ្លាស់ប្តូរ នយោបាយ​នៅ​ទីនោះ គឺមិន​ប៉ះពាល់​ដល់​គោលការណ៍ ចិន​នោះឡើយ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៥៦២នាក់​ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​ឡោមព័ទ្ធ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ ចំនួន​អ្នក​ស្លាប់​នៅ​ហ្គាហ្សា​ស្ទ្រីប ។ ដោយសារការ វាយ​ប្រហារ​របស់​អ៊ីស្រាអែល ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា​ឆ្នាំមុន បាន​កើន​ឡើង​ដល់ ៣៥.៥៦២នាក់​។

Update៖ អ៊ីស្រាអែល វាយប្រហារទូទាំងតំបន់ហ្កាហ្សា ខណៈលោក ជេក ស៊ូលីវ៉ាន់ ជួបជាមួយលោក ណេតាន់យ៉ាហ៊ូ!

អ្នកស្រុកនិយាយថា៖ យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានវាយលុកផ្នែកនានា នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ។ ខណៈដែលទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ…

លោក Lai Ching-te ស្បថចូលកាន់តំណែង ជាប្រធានាធិបតី នៃកោះតៃវ៉ាន់!

(តៃប៉ិ)៖ នៅថ្ងៃចន្ទទី២០ ខែឧសភានេះលោក Lai Ching-te បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃកោះតៃវ៉ាន់!។

ប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ!

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស បានទទួលមរណភាពហើយ ។ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំ មួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ -នេះបើតាមមន្ត្រីអ៊ីរ៉ង់…

Update៖ ប៉ូឡូញនឹងចំណាយ២.៥ពាន់លានដុល្លារ ដើម្បីបង្កើនសន្តិសុខព្រំដែន ជាមួយរុស្ស៊ីនិងបេឡារុស្ស!

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ ប្រទេសរបស់លោក នឹងចំណាយប្រាក់ចំនួន2.5 ពាន់លានដុល្លារ ដើម្បីកែលម្អសន្តិសុខនៅតាមព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្ស។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅអាហ្វហ្គានីស្ថានបានកើនដល់៤០០នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យចំនួនអ្នកស្លាប់កើនដល់៤០០នាក់ហើយ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣៨៦នាក់ហើយ!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,386 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុក ដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន។

កាតា បណ្ដេញមេដឹកនាំ​ក្រុម​ហាម៉ាស់ ចេញពីប្រទេស ក្រោយចរចា​បទ​ឈប់​បាញ់​បរាជ័យ!

យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសកាតា បានបណ្តេញមេដឹកនាំក្រុមហាម៉ាស់ ដោយសម្ងាត់ កាលពីខែមេសា កន្លងទៅ នៅពេលដែលកិច្ចចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំង។

Update៖ លោក ហ្សេលេនស្គី ជំរុញឱ្យចិន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ៖ បានជំរុញឱ្យប្រទេសចិន និងប្រទេសដទៃទៀត នៃសកលលោកខាងត្បូង ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស នាខែក្រោយ។