Update៖ ចំនួន​អ្នក​ស្លាប់​នៅ​ហ្គាហ្សា បានកើនដល់​៣៤.៨៤៤នាក់ហើយ!

ក្រសួង​សុខាភិបាល នៅ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​អ្នក​ស្លាប់ ជនជាតិ​ប៉ាឡេស្ទីន​។ ដោយសារការបក របស់អ៊ីស្រាអែល​លើ​តំបន់ Gaza Strip បាន​កើន​ឡើង​ដល់៣៤.៨៤៤នាក់។

លោក John Swinney ក្លាយជារដ្ឋមន្ត្រីថ្មី របស់ប្រទេសស្កុតឡេន!

លោក John Swinney ត្រូវបានបោះឆ្នោតជ្រើសរើសជា រដ្ឋមន្ត្រីទីមួយ។

Update៖ លោក ពូទីន ស្បថចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី៥!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៥ ពិធីនេះធ្វើឡើងនៅក្នុងរដ្ឋធានីម៉ូស្គូ កាលពីថ្ងៃអង្គារម្សិលមិញ។ ពិធីដែលបានធ្វើឡើងនៅក្នុងវិមានក្រឹមឡាំង គឺជាការចាប់ផ្តើមនៃអាណត្តិរយៈពេល 6 ឆ្នាំមួយផ្សេងទៀត សម្រាប់លោកពូទីន ដែលបានឈ្នះ 87.28% នៃសម្លេងឆ្នោតក្នុងអំឡុងពេលការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើងនៅក្នុងខែមីនា។

បាក់​អគារ​កំពុងសាងសង់ នៅ​អាហ្វ្រិក​ខាងត្បូង ស្លាប់៥នាក់និងបាត់ខ្លួនជាច្រើននាក់!

មន្ត្រីសង្គ្រោះបន្ទាន់ បាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្ស 5នាក់បានស្លាប់ និងរាប់សិបនាក់ទៀតជាប់ក្នុងគំនរបាក់បែក។ បន្ទាប់ពីអគារប្រាំជាន់ នៅការដ្ឋានសំណង់មួយ បានដួលរលំនៅក្នុងទីក្រុង George នៃខេត្ត Western Cape របស់ប្រទេសអាហ្រ្វិកខាងត្បូង។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៤.៧៨៩នាក់ហើយ!

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃអង្គារនេះថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន រហូតពេលនេះ.!។ បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់ចំនួន 34,789នាក់និងរបួសចំនួន78,204នាក់ ជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ ចាប់ខ្លួនភ្នាក់ងាររុស្ស៊ី២នាក់ ករណីប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី!

សេវាសន្តិសុខអ៊ុយក្រែន បាននិយាយថា ខ្លួនទើបនឹងចាប់ខ្លួនបានភ្នាក់ងាររុស្ស៊ី២នាក់ ។ ដែលប៉ុនប៉ងធ្វើឃាត ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

Update៖ អាមេរិក​ថ្កោលទោស​រុស្ស៊ី ដែលធ្វើសមយុទ្ធ​នុយក្លេអ៊ែរ ដោយប្រើពាក្យថា ដើម្បីការពារខ្លួនពីលោកខាងលិច!

សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះ”វោហាសាស្ត្រមិនទទួលខុសត្រូវ”របស់ទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ។ បន្ទាប់ពីរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ នៅជិតព្រំដែនអ៊ុយក្រែន ។ ជ្រកក្រោមហេតុផល ការពារការគំរាមកំហែង ពីលោកខាងលិច..!។

Update៖ ប្រជាជនប៉ាឡេស្ទីនសាទរ ចំពោះក្រុមហាម៉ាស់ ដែលយល់ព្រមបទឈប់បាញ់!

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រារព្ធពិធីនៅតាមតំបន់ផ្សេងៗក្នុងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីក្រុមប្រឆាំងហាម៉ាសបានទទួលយកបទឈប់បាញ់ដែលបានស្នើឡើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ក្រុមហាម៉ាស់ ប្រកាសយល់ព្រមបទឈប់បាញ់ នៅតំបន់ហ្គាហ្សា!

ក្រុម​តស៊ូ​ប៉ាឡេស្ទីន​ហាម៉ាស បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​យល់​ព្រម ចំពោះ​បទ​ឈប់​បាញ់ នៅ​ហ្គាហ្សាស្ទ្រីប។

Update៖ នៅទីក្រុងរ៉ាហ្វា គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​កុមារ៦០មុឺននាក់ ភៀសខ្លួននោះឡើយ!

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការជូនដំណឹងរបស់យោធាអ៊ីស្រាអែល ។ ដែលអំពាវនាវឱ្យមានការជម្លៀស សង្កាត់មួយចំនួននៅភាគខាងកើត Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ផ្លាស់ទីលំនៅ និងរកទីជម្រក។