ចិនដាក់ទណ្ឌកម្ម លើក្រុមហ៊ុនអាមេរិកចំនួន៥ ដែលបានលក់អាវុធឱ្យទៅ កោះតៃវ៉ាន់!

កាលពីថ្ងៃអាទិត្យនេះ ចិនបានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥​ ។ ដែលជាការឆ្លើយតបចំពោះការចូលរួមពាក់ព័ន្ធ​របស់ពួកគេ ក្នុងការលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។

លីប៊ីប្រកាសអាសន្ន នៅតំបន់អណ្ដូងប្រេង Sharara ដោយសារក្រុមបាតុករ តវ៉ាចំពោះការខ្វះប្រេងឥន្ធនៈ!

សាជីវកម្មប្រេងជាតិ(NOC) របស់ប្រទេសលីប៊ី បានប្រកាសអាសន្ន កាលពីថ្ងៃអាទិត្យនៅឯអណ្តូងប្រេងSharara នៅភាគខាងត្បូងប្រទេសលីប៊ី ចំពេលមានការតវ៉ា។

អាមេរិក​បញ្ជូន​ទ័ពបន្ថែម​ទៀត ទៅកាន់ភាគខាងជើងប្រទេសស៊ីរី ដើម្បីទប់ទល់និងក្រុម​ភេរវករYPG/PKK!

យោធាអាមេរិក កាលពីថ្ងៃអាទិត្យបានបញ្ជូនទាហានបន្ថែមទៀតទៅកាន់ មូលដ្ឋានរបស់ខ្លួន នៅក្នុងខេត្តចំនួន២ នៅភាគខាងជើងប្រទេសស៊ីរី ក្បែរទីក្រុងTürkiye។ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមភេរវករ YPG/PKK ដែលសហរដ្ឋអាមេរិក បានចាប់ដៃគូជាមួយទួរគីចំពោះការអនុវត្តនេះ។

Update៖ អ្នកកាសែត២នាក់ទៀត បានស្លាប់នៅតំបន់ហ្គាហ្សា សរុបអ្នកកាសែតដែលស្លាប់១០៩នាក់ហើយ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលបាននិយាយថា អ្នកកាសែតប៉ាឡេស្ទីន២នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកកាសែត ស្លាប់ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតបច្ចុប្បន្ន កើនដល់109នាក់។

ឆេះរថភ្លើងដឹកអ្នកដំណើរ នៅប្រទេសបង់ក្លាដែស បណ្ដាលឱ្យស្លាប់៤នាក់!

បង់ក្លាដែស៖ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ១គ្រឿង បានឆាបឆេះ។

Update៖ ចំនួនអ្នកស្លាប់ ដោយសាររញ្ជួយដីនៅជប៉ុន បានកើនដល់១០០នាក់ហើយ!

ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីជាបន្តបន្ទាប់ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា បានកើនឡើងដល់100 នាក់ហើយ កាលពីថ្ងៃសៅរ៍ ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមិនទាន់ដឹងពីជំងឺ!

មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតាំងតែពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តែមិនមានបញ្ជាក់លម្អិត ពីមូលហេតុនោះទេ។

Update៖ អ៊ីស្រាអែល បន្ត​វាយប្រហារ​នៅ​ភាគខាងត្បូង​ហ្គា​ហ្សា និងបានស​ម្លា​ប់ម​នុស្ស១៣នាក់!

ការវាយប្រហារ ដោយ​កងកម្លាំង​អ៊ីស្រាអែល(IDF) បានសម្លាប់​មនុស្ស ១៣នាក់​នៅក្នុង​ទីប្រជុំជន Khan Yunis ភាគខាងត្បូង​ហ្គា​ហ្សា​ស្ទ្រី​ប ។ នេះ​បើ​យោងតាម​ទូរទស្សន៍​កាតា Al Jazeera រាយការណ៍​។​

កូរ៉េខាងត្បូងនិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរៀងខ្លួន ដោយបាញ់កាំភ្លើងធំប្រហែល ៦០០គ្រាប់ចូលសមុទ្រ!

កូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ បានបាញ់កាំភ្លើងធំប្រហែល600 គ្រាប់ទៅកាន់តំបន់ដែនសមុទ្រ របស់ពួកគេ ក្នុងស្ថានភាពឡើងកម្តៅនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់ផ្លោងចំនួន200 គ្រាប់។

រុស្ស៊ី នឹងផ្តល់សញ្ជាតិដល់ជនបរទេសណា ដែលស្ម័គ្រចិត្ត ចូលបម្រើកងទ័ព ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន!

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ដែលនឹងអនុញ្ញាតឲ្យជនបរទេស ដែលចូលបម្រើក្នុងជួរកងទ័ព ជួយធ្វើសង្រ្គាមនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៊ីសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។