ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ បានបញ្ជាក់ជាថ្មីថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលមិនអាចកាត់ផ្តាច់បាន ហើយការផ្លាស់ប្តូរ នយោបាយនៅទីនោះ គឺមិនប៉ះពាល់ដល់គោលការណ៍ ចិននោះឡើយ។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៥៦២នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់ឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាស្ទ្រីប ។ ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំមុន បានកើនឡើងដល់ ៣៥.៥៦២នាក់។
Update៖ អ៊ីស្រាអែល វាយប្រហារទូទាំងតំបន់ហ្កាហ្សា ខណៈលោក ជេក ស៊ូលីវ៉ាន់ ជួបជាមួយលោក ណេតាន់យ៉ាហ៊ូ!
អ្នកស្រុកនិយាយថា៖ យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានវាយលុកផ្នែកនានា នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ។ ខណៈដែលទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ…
លោក Lai Ching-te ស្បថចូលកាន់តំណែង ជាប្រធានាធិបតី នៃកោះតៃវ៉ាន់!
(តៃប៉ិ)៖ នៅថ្ងៃចន្ទទី២០ ខែឧសភានេះលោក Lai Ching-te បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃកោះតៃវ៉ាន់!។
ប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ!
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស បានទទួលមរណភាពហើយ ។ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំ មួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ -នេះបើតាមមន្ត្រីអ៊ីរ៉ង់…
Update៖ ប៉ូឡូញនឹងចំណាយ២.៥ពាន់លានដុល្លារ ដើម្បីបង្កើនសន្តិសុខព្រំដែន ជាមួយរុស្ស៊ីនិងបេឡារុស្ស!
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ ប្រទេសរបស់លោក នឹងចំណាយប្រាក់ចំនួន2.5 ពាន់លានដុល្លារ ដើម្បីកែលម្អសន្តិសុខនៅតាមព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្ស។
Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅអាហ្វហ្គានីស្ថានបានកើនដល់៤០០នាក់!
អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យចំនួនអ្នកស្លាប់កើនដល់៤០០នាក់ហើយ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣៨៦នាក់ហើយ!
ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,386 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុក ដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន។
កាតា បណ្ដេញមេដឹកនាំក្រុមហាម៉ាស់ ចេញពីប្រទេស ក្រោយចរចាបទឈប់បាញ់បរាជ័យ!
យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសកាតា បានបណ្តេញមេដឹកនាំក្រុមហាម៉ាស់ ដោយសម្ងាត់ កាលពីខែមេសា កន្លងទៅ នៅពេលដែលកិច្ចចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំង។
Update៖ លោក ហ្សេលេនស្គី ជំរុញឱ្យចិន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ៖ បានជំរុញឱ្យប្រទេសចិន និងប្រទេសដទៃទៀត នៃសកលលោកខាងត្បូង ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស នាខែក្រោយ។