យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅភាគខាងជើងហ្គាហ្សា ដែលលាតសន្ធឹង ជិតព្រំដែនរវាងអ៊ីស្រាអែល។
Category: ពត៌មានអន្តរជាតិ
លោក ពូទីន ថ្លែងថា រុស្ស៊ី គ្មានបំណងវាយប្រហារលើ អង្គការណាតូនោះឡើយ!
ប្រធានាធិបតីរុស្ស៊ី បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាទីក្រុងមូស្គូ អាចនឹងវាយប្រហារ«ណាតូ»នាពេលអនាគត..!។ ដោយថាៈ ការលើកឡើងនេះជារឿង មិនសមហេតុសមផល ។
អ៊ីស្រាអែលវាយប្រហារ លើជំរុំភៀសខ្លួនហ្គាហ្សា កាលពីថ្ងៃអាទិត្យ បណ្ដាលឱ្យស្លាប់៩០នាក់!
យ៉ាងហោចណាស់មនុស្ស 90នាក់បានស្លាប់ និងជាង 100នាក់បានរងរបួសនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងGaza ។
លិចទូកចំណាកស្រុក នៅប្រទេសលីប៊ី បណ្ដាលឱ្យលង់ស្លាប់ មនុស្ស៦១នាក់!
អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក(IOM) បាននិយាយថា យ៉ាងហោចណាស់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន 61នាក់ ក្នុងនោះរួមមានស្ត្រី និងកុមារ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានលិច ខណៈពេលចេញដំណើរ ពីប្រទេសលីប៊ី។
សារព័ត៌មានAl Jazeera ប្ដឹងទៅតុលាការ ICC ករណីសម្លាប់អ្នកកាសែត នៅតំបន់ហ្គាហ្សា!
បណ្តាញសារព័ត៌មានAl Jazeera និយាយថា ខ្លួននឹងបញ្ជូនពាក្យបណ្តឹង អំពីករណីការសម្លាប់អ្នកថតរូប Samer Abudaqa នៅហ្គាហ្សា ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
មីស៊ីលបាលីស្ទីក២គ្រាប់ បានបាញ់ចេញពីតំបន់ក្រុមហ៊ូធី ចូលច្រកសមុទ្រអន្តរជាតិ!
កាំជ្រួចផ្លោង២គ្រាប់ ត្រូវបានបាញ់កាលពីថ្ងៃសុក្រពីតំបន់គ្រប់គ្រងដោយក្រុម Houthi នៃប្រទេសយេម៉ែនឆ្ពោះទៅកាន់ផ្លូវដឹកជញ្ជូនអន្តរជាតិនៅក្នុងច្រកសមុទ្រ Bab el-Mandeb ។
Update៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សាបានកើនដល់១៨.៨០០នាក់ហើយ!
អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនជនជាតិប៉ាឡេស្ទីន ដែលស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាបានកើនឡើងដល់18,800 នាក់ហើយ។
អ៊ីស្រាអែល ប្រកាសផ្ដល់ប្រាក់រង្វាន់ ៤០ម៉ឺនដុល្លារ សម្រាប់អ្នករាយការណ៍ឈានដល់ការចាប់ខ្លួនមេដឹកនាំហាម៉ាស!
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្របានទម្លាក់ខិត្តប័ណ្ណ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។ ដោយបង្ហាញពីការផ្ដល់ប្រាក់រហូតដល់ ៤០ម៉ឺនដុល្លារសម្រាប់ព័ត៌មាន ដែលឈានទៅដល់ការចាប់ខ្លួនមេដឹកនាំកំពូល របស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស..!។
យោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមទ័ពព្រៃ ព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន!
ក្រុងប៉េកាំងបាននិយាយថា រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ក្រុមបានព្រមព្រៀងគ្នា។ លើបទឈប់បាញ់ជាបណ្ដោះអាសន្ន ប៉ុន្តែភាគីជម្លោះទាំងពីរ មិនបានប្រកាសជាផ្លូវការ អំពីការឯកភាពគ្នាលើរឿងរ៉ាវនេះនោះឡើយ។
លោកពូទីន សន្តិភាពមិអាចកើតឡើងនោះទេ បើអ៊ុយក្រែននៅតែបញ្ជូនទាហានទៅស្លាប់យ៉ាងនេះ!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់សន្និសីទសារព័ត៌មានដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា មេដឹកនាំអ៊ុយក្រែន កាន់តែអស់សង្ឃឹម ។