Update៖ ព្យុះTrami បានបើកបក់បង្កជាទឹកជំនន់នៅវៀតណាមស្លាប់មនុស្ស៥នាក់!

អាជ្ញាធរវៀតណាម បានឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)នេះ គ្រោះទឹកជំនន់ នៅភាគកណ្តាលប្រទេស បានសម្លាប់មនុស្សចំនួន៥នាក់ ព្រមទាំងបង្កការខូចខាតចំពោះលំនៅដ្ឋានរាប់រយខ្នង និងបំផ្លិចបំផ្លាញផលដំណាំជាច្រើន បន្ទាប់ពីព្យុះត្រូពិក Trami បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។

Update៖ ប៉ូលិសហ្វីលីពីន ស៊ើបអង្កេតក្រុមមរណ:របស់ លោក Duterte អតីតប្រធានាធិបតី!

ប៉ូលិសហ្វីលីពីន ប្រកាសថា ពួកគេនឹងស៊ើបអង្កេតជុំវិញការលាតត្រដាងរបស់ អតីតប្រធានាធិបតី Rodrigo Duterte អំពី «ក្រុមមរណៈ» ដែលលោកបានបង្កើតឡើង កាលពីលោកនៅជាអភិបាលក្រុង Davao។ នេះបើតាមព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា…

Update៖ មនុស្ស៩៥នាក់ បានស្លាប់ ក្នុងគ្រោះទឹកជំនន់នៅប្រទេសអេស្ប៉ាញ!

ទូរទស្សន៍ RTVE បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ 95 នាក់នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅភាគខាងកើតប្រទេសអេស្ប៉ាញ។

Update៖ អាមេរិក បានផ្តល់ជំនួយយោធាចំនួន១៧.៩ពាន់លានដុល្លារដល់អ៊ីស្រាអែល!

របាយការណ៍មួយបានបង្ហាញឱ្យដឹងថា អាមេរិកបានផ្តល់ជំនួយយោធាចំនួន 17.9 ពាន់លានដុល្លារដល់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។

Update៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក ជំរុញឱ្យកូរ៉េខាងជើងដកទ័ពចេញពីរុស្ស៊ី!

រីឯលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីថ្ងៃពុធ(ទី៣០ខែតុលា) បានជំរុញឱ្យកូរ៉េខាងជើងដកទ័ពចេញពីប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន AA របស់ទួរគីនៅថ្ងៃទី 31 ខែតុលា។

Update៖ កូរ៉េខាងត្បូង ព្រមានកូរ៉េខាងជើង ដែលបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ទៀត!

កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍(ទី៣១ ខែតុលា) បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ ។ ដែលជាការធ្វើតេស្ដអាវុធជាលើកដំបូងបំផុតរបស់ទីក្រុង ព្យុងយ៉ាង ចាប់តាំងពីត្រូវបានគេចោទប្រកាន់ថាបានបញ្ជូនទ័ពទៅរុស្ស៊ី។

Update៖ អាមេរិក ស្នើឱ្យអ៊ីស្រាអែលបញ្ជាក់ ជុំវិញការវាយប្រហារលើ ភាគខាងជើងតំបន់ហ្កាហ្សា!

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា អាមេរិក បានស្នើសុំឱ្យអ៊ីស្រាអែល ពន្យល់ពីការវាយប្រហារ លើអគារលំនៅដ្ឋានមួយកន្លែង នៅភាគខាងជើងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន ៩៣នាក់បានស្លាប់នឹងបាត់ខ្លួន។

Update៖ រដ្ឋមន្ត្រីអ៊ីស្រាអែល ព្រមានថាមេដឹកនាំថ្មីរបស់ក្រុមហេសបូឡានឹងមិនអាចកាន់តំណែងបានយូរនោះទេ!

លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលថ្ងៃអង្គារ ទី២៩ ខែតុលា បានធ្វើការព្រមានមេដឹកនាំថ្មីរបស់ក្រុមហេសបូឡា លោក Naim Qassem ថាការតែងតាំង របស់លោកគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន AFP។

Update៖ លោកស្រី ហារីស អះអាងថាលោក ដូណាល់ ត្រាំ កំពុងស្វែងរកអំណាចគ្មានដែនកំណត់!

បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានព្រមានទៅកាន់មនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្ដុំគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន នៅឯពិធីជួបជុំអ្នកគាំទ្រដ៏ធំបំផុតមួយរបស់លោកស្រីថាគូប្រជែងរបស់លោកស្រី គឺបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងស្វែងរក អំណាចគ្មានដែនកំណត់ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលក្នុងសប្ដាហ៍ចុងក្រោយ។ នេះបើតាមសារព័ត៌មាន…

Update៖ ឥណ្ឌូនេស៊ី ថ្កោលទោសអ៊ីស្រាអែល ចំពោះការហាមឃាត់ទីភ្នាក់ងារUN ទទួលបន្ទុកជនភៀសខ្លួននៅប៉ាឡេស្ទីន!

ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ(ទី២៩ខែតុលា) បានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការហាមឃាត់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរបស់ប៉ាឡេស្ទីន (UNRWA) ហើយបាននិយាយថា វាបានបណ្តាលឱ្យមានការរំខានដល់ប្រតិបត្តិការសង្គ្រោះនៅតំបន់ West Bank, East Jerusalem និង Gaza ។