Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៨នាក់ទៀត!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយបករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស28នាក់ និង69នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។ ក្រសួងបន្តថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 34,971 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំង ពីខែតុលា ឆ្នាំមុន។

ជំនន់ទឹកភ្លៀង នៅប្រទេសប្រេស៊ីល បណ្ដាលឱ្យស្លាប់ និងរបួស១២៧ នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ ជំនន់ទឹកភ្លៀង នៅក្នុងប្រទេសប្រេស៊ីល បណ្ដាលឱ្យមនុស្សចំនួន១២៧នាក់ ស្លាប់និងរបួស។ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលកំពុងប៉ះពាល់ដល់រដ្ឋភាគខាងត្បូងនៃទីក្រុង Rio Grande do Sul ចាប់តាំងពីសប្តាហ៍មុនមក។ ការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិកំពុងកើនឡើងជាលំដាប់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៤.៩៧១នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុនរហូតពេលនេះ..!។ បណ្ដាលឱ្យ ជនជាតិប៉ាឡេស្ទីន ស្លាប់ចំនួន 34,971 នាក់និងរបួសចំនួន 78,641នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែក នៅប្រទេសកុងហ្គោ បានកើនដល់៣៥នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)បានកើនឡើងដល់ 35នាក់។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកេនយ៉ា បានកើនដល់២៦៧នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បានឆក់យកជីវិតមនុស្ស 267 នាក់ហើយ។

Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន ស្លាប់មនុស្ស៩នាក់ និងរបួសជាច្រើននាក់!

ក្រសួងការពារជនស៊ីវិល នៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ សាកសពចំនួន9នាក់ត្រូវបានរកឃើញ ។

Update៖ រុស្ស៊ីវាយលុកតំបន់ Kharkiv របស់អ៊ុយក្រែន និងបានបើករណសិរ្សថ្មី!

កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវគោក នៅជិតទីក្រុង Kharkiv នៃភាគឦសានរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ។ ហើយបានបើកផ្លូវតូចៗ ដោយបើករណសិរ្សថ្មី នៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។

Update៖ ខ្មាន់កាំភ្លើង​ចាប់​ជំរិត​និស្សិត​ចំនួន៩នាក់ នៅប្រទេស​នីហ្សេរីយ៉ា!

មន្ត្រីម្នាក់បាននិយាយ កាលពីថ្ងៃសុក្រថា ខ្មាន់កាំភ្លើងបានចាប់ពង្រត់ និស្សិតសាកលវិទ្យាល័យចំនួន ៩នាក់។ ក្នុងការវាយប្រហារ លើសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Confluence នៅរដ្ឋ Kogi ភាគខាងជើងរបស់ប្រទេសនីហ្សេរីយ៉ា។

ជំនន់ទឹកភ្លៀងនៅប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យស្លាប់៥០នាក់!

យ៉ាងហោចណាស់មនុស្ស 50នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់វាយប្រហារផ្នែកជាច្រើន នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ។

Update៖ អាមេរិកផ្ដល់ជំនួយ​យោធា​ចំនួន ៤០០លាន​ដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន!

សហរដ្ឋ​អាមេរិក កាលពីថ្ងៃ​សុក្រ​បាន​ប្រកាស ផ្ដល់កញ្ចប់​ជំនួយ​យោធា​ថ្មី​ចំនួន៤០០លាន​ដុល្លារ​ទៀត សម្រាប់​អ៊ុយក្រែន.!។