Update៖ រុស្ស៊ីថា អ៊ុយក្រែនកំពុង​រៀបចំ​ការ​បង្កហេតុ ដោយ​ប្រើ​ប្រាស់អាវុធ​គីមី! 

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងកាលពីថ្ងៃពុធថា ទីក្រុង Kyiv កំពុងរៀបចំការបង្កហេតុប្រឆាំង រុស្ស៊ីជាមួយនឹងការប្រើប្រាស់អាវុធគីមី។

លោក គីម អំពាវនាវឱ្យពន្លឿនរៀបចំសម្រាប់សង្រ្គាម បន្ទាប់ពីប្រឈមមុខជាមួយ អាមេរិក!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនល្បឿន នៃការរៀបចំសង្រ្គាម។ ដើម្បីឆ្លើយតបទៅនឹង ការប្រឈមមុខដាក់គ្នា “ដែលមិនធ្លាប់មានពីមុនមក” ពីសហរដ្ឋអាមេរិក។

Update៖ ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល រយៈពេល៨២​ថ្ងៃនេះ បាន​សម្លាប់​កុមារ​ចំនួន៨.៨០០​នាក់​!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ហ្គាហ្សាបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីស្រាអែល បានសម្លាប់កុមារចំនួន 8,800 នាក់ ជាមួយនឹងស្ត្រីចំនួន6,300 នាក់ចាប់តាំងពីការវាយលុក លើតំបន់ហ្គាហ្សាបានចាប់ផ្តើមនៅថ្ងៃទី 7 ខែតុលា។

Cristiano Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេប្រចាំឆ្នាំ 2023 ដោយរកបាន 53 គ្រាប់!

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់ កាលពីថ្ងៃអង្គារក្នុងក្របខ័ណ្ឌ Saudi Super League ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងឆ្នាំ 2023 ដោយស៊ុតបាន 53 គ្រាប់។

រុស្ស៊ីត្រៀម​ជួយ​អាស៊ែបៃហ្សង់ និង​អាមេនី ដើម្បីបញ្ចប់​សន្ធិសញ្ញា សន្តិភាព! 

អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច។ ដើម្បីជួយប្រទេសអាហ្សែបៃហ្សង់ និងអាមេនី ក្នុងការបញ្ចប់ការងាររបស់ពួកគេ លើសន្ធិសញ្ញាសន្តិភាព។

ជប៉ុន នឹង​ពិភាក្សា ដើម្បីប្រគល់មី​ស៊ី​ល Patriot ទៅឱ្យអាមេរិកវិញ នៅ​ដើមឆ្នាំ​២០២៤!

ទូរទស្សន៍ NHK បានរាយការណ៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការពិគ្រោះយោបល់ លើការផ្ទេរមីស៊ីល សម្រាប់ប្រព័ន្ធការពារមីស៊ីល Patriot ។ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធជប៉ុន ទៅឱ្យភាគីអាមេរិក នៅដើមឆ្នាំ 2024។

ឥណ្ឌា ដាក់ពង្រាយនាវាចម្បាំងទៅកាន់សមុទ្រអារ៉ាប់ ក្រោយរងការវាយប្រហារ លើនាវាដឹកប្រេង!

ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ខ្លួន បានបញ្ជូននាវាពិឃាតមីស៊ីល នាំផ្លូវទៅកាន់សមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារ លើនាវាដឹកប្រេងគីមី ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅឯឆ្នេរសមុទ្ររបស់ខ្លួន។

Update៖ តុលាការ​ថៃ សម្រេចលើកលែងទោសដល់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា!

កាលពីថ្ងៃអង្គារទី២៦ ខែធ្នូនេះ នាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការកំពូលរបស់ប្រទេសថៃ។ បានសម្រេចលើកទោស អតីតនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប់ចោទពីបទៈ ប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) លោក Thawil Pliensri…

Update៖ អ៊ីស្រាអែលបញ្ជូនសាកសព​ជនជាតិប៉ាឡេស្ទីន រាប់សិប​នាក់​មកកាន់តំបន់ហ្កាហ្សា​!

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន ទួរគី Anadolu បានឲ្យដឹងថា សាកសពជនជាតិប៉ាឡេស្ទីន រាប់សិបនាក់..!។ ដែលត្រូវបានសម្លាប់ ដោយកងទ័ពអ៊ីស្រាអែល និងត្រូវឃុំខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការជើងគោក របស់អ៊ីស្រាអែល។ បានបញ្ជូនមកដល់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។

Update៖ អាមេរិកបាញ់​ទម្លាក់​ដ្រូន និង​កាំជ្រួច​ជាច្រើន​គ្រាប់ នៅ​សមុទ្រ​ក្រហមដែលជារបស់ក្រុមឧទ្ទាមHouthi!

យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 12គ្រឿង កាំជ្រួចមីស៊ីលប្រឆាំងនាវាចំនួន3 និងកាំជ្រួចវាយប្រហារដីចំនួន2 ។ ដែលត្រូវបានបាញ់ ដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសយេម៉ែននៅកប៉ាល់ នៅសមុទ្រក្រហមភាគខាងត្បូង។