Update៖ អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៤នាក់ ក្រោយរកឃើញថាបានលួចធ្វើការឱ្យប្រទេសអ៊ីស្រាអែល!

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ (IRNA), នៅថ្ងៃចន្ទទី២៩ខែមករា គឺទីក្រុងតេហេរ៉ង់ បានប្រហារជីវិតមនុស្សចំនួន៤នាក់ ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មអ៊ីស្រាអែល។

Update៖ អាមេរិក​កំណត់​អត្តសញ្ញាណ​ទាហាន​បី​នាក់​ដែល​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នៅ​ហ្ស៊កដានី!

ស្ថានការណ៍កាន់តែក្តៅ ឈានដល់មានការភ័យខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។

អ៊ីរ៉ង់​បដិសេធ​ថា ខ្លួនពុំបានប្រើដ្រូន វាយប្រហារសម្លាប់ទាហានអាមេរិក នៅប្រទេសហ្ស៊កដានីនោះទេ!

ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសហ្ស៊កដានី ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិក ៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

យោធាអាមេរិក​៣នាក់បាន​ស្លាប់ ខណៈរងការ​វាយ​ប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅហ្ស៊កដានី!

អាមេរិក បាននិយាយថា សមាជិកយោធាខ្លួនចំនួនបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ 25នាក់ផ្សេងទៀតបានរងរបួស។ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅភាគឦសាន ប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី។

ទួរគី ចាប់ខ្លួនមនុស្ស៤៧នាក់ ពាក់ព័ន្ធបាញ់ប្រហារលើព្រះវិហារ១កន្លែង នៅទីក្រុងអ៊ីស្តង់ប៊ុល!

យ៉ាងហោចណាស់ជនសង្ស័យ47នាក់ត្រូវបាន ចាប់ខ្លួនពាក់ព័ន្ធ នឹងការវាយប្រហារព្រះវិហារកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ -នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadalou ដោយដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃប្រទេសលោក Ali Yerlikaya ។

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១៦៥នាក់និងរបួស២៩០នាក់!

ជនជាតិប៉ាឡេស្ទីន១៦៥នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦.៤២២នាក់!

ហ្វាំងឡង់ ដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី!

អ្នកបោះឆ្នោតហ្វាំងឡង់ កាលពីថ្ងៃអាទិត្យបានធ្វើដំណើរទៅបោះឆ្នោត ដើម្បីជ្រើសរើស អ្នកស្នងតំណែងប្រធានាធិបតី Sauli Niinisto ដែលអាណត្តិទី6 ឆ្នាំទីពីររបស់គាត់នឹងត្រូវបញ្ចប់។

Update៖ អ៊ីស្រាអែល សម្រេចដកកងពលតូចបម្រុងចំនួន២ ចេញពីតំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានដកកងពលតូចបម្រុងចំនួនពីរ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៤២២នាក់ និងរបួស៦៥.០៨៧នាក់!

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន។ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 26,422នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ និង65,087 នាក់ទៀតបានរងរបួស។

Update៖ ជំនន់ទឹកភ្លៀង បានចាល់លិចជំរំជនភៀសខ្លួន នៅតំបន់ហ្គាហ្សា!

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន រាប់រយពាន់នាក់ ត្រូវភៀសខ្លួននៅក្នុងតង់ និងមជ្ឈមណ្ឌលជម្រក។