រដ្ឋាភិបាលទាំងពីរ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីអនាគតនៃក្រុមចម្រុះយោធា ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងគោលបំណង កំណត់ពេលវេលាសម្រាប់ការដកទ័ព ជាដំណាក់កាល និងការបញ្ចប់នៃក្រុមចម្រុះ។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៥.៩០០នាក់និងរបួស៦៤.១១០នាក់!
ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីនពីការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ 25,900 នាក់។
Update៖ ចំនួនអ្នកស្លាប់ដោយសារ ឆេះអគារនៅប្រទេសចិន បានកើនដល់៣៩នាក់ហើយ!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះអគារនៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់39នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៥.៧០០នាក់ និងរបួស៦៣.៧៤០នាក់!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ 25,700 នាក់។
Update៖ រុស្ស៊ីបាញ់កាំជ្រួចផ្លោង មកលើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់១៨នាក់!
មនុស្ស១៨នាក់បានស្លាប់ និងជាង១៣០នាក់ទៀតរងរបួស បន្ទាប់ពីរុស្សីវាយប្រហារទីក្រុងធំៗ របស់អ៊ុយក្រែនដោយមីស៊ីល។
Update៖ នូវែលសេឡង់ប្រកាសថា ខ្លួននឹងដាក់ពង្រាយទ័ពទៅកាន់សមុទ្រក្រហម!
ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារបានប្រកាសថា ខ្លួននឹងដាក់ពង្រាយកម្លាំងការពារជាតិ ដែលមានសមាជិកចំនួនប្រាំមួយ ប្រទេសទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារសន្តិសុខដែនសមុទ្រនៅសមុទ្រក្រហម។
Update៖ រុស្ស៊ីវាយប្រហារតាមអាកាសមកលើ អ៊ុយក្រែន បណ្ដាលអោយស្លាប់៩នាក់ និងរបួស៧០នាក់!
យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានស្លាប់ និង 70 នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់ផ្សេងៗនៃអ៊ុយក្រែន រួមទាំងរដ្ឋធានី គៀវ ផងដែរ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៥,៤៩០នាក់និងរបួសចំនួន៦៣,៣៥៤នាក់!
ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារបន្តរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា បានកើនឡើងដល់ 25,490 ខណៈដែលមនុស្ស 63,354 នាក់ផ្សេងទៀត បានរងរបួស។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៥.២៩៥នាក់ និងរបួស៦៣.០០០នាក់!
ក្រសួងសុខាភិបាល នៅក្នុងទឹកដី បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៥.២៩៥នាក់ និងរបួស៦៣.០០០នាក់។
Update៖ ប៉ាគីស្ថាននិងអ៊ីរ៉ង់ យល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ពួកគេ មកវិញហើយ!
ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាក្នុងការបញ្ជូនឯកអគ្គរដ្ឋទូត របស់ពួកគេត្រឡប់ទៅកាន់ មុខតំណែងរៀងៗខ្លួនវិញ។ ដោយឆ្លុះបញ្ចាំងពីភាពប្រសើឡើងវិញ រវាងប្រទេសទាំង២ ក្រោយមានភាពតានតឹង ដោយសារ ការវាយប្រហារ ឆ្លងព្រំដែន កាលពីសប្ដាហ៍មុន។