ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានប្រារព្ធខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី។
Category: ពត៌មានអន្តរជាតិ
Update៖ រយៈពេលជាង១ខែនេះ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះស៊ើបការណ៍រុស្ស៊ី ចំនួន២គ្រឿង!
អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះស៊ើបការណ៍យោធា A-50 របស់រុស្ស៊ី ជាលើកទី២ ក្នុងរយៈពេលជាងមួយខែមកនេះ។
អង់គ្លេស នឹងផ្តល់ប្រាក់២៥០លានផោន បន្ថែមទៀត ដល់អ៊ុយក្រែនសម្រាប់កាំភ្លើងធំ!
ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានសន្យាផ្ដល់កញ្ចប់ជំនួយយោធាថ្មី ទំហំទឹកប្រាក់ ២៤៥លានផោន ឬស្មើនឹង៣១១លានដុល្លារ ។
ចិនបាញ់បង្ហោះ ផ្កាយរណបពិសោធន៍បច្ចេកវិទ្យា បានដោយជោគជ័យ!
ប្រទេសចិន បានបញ្ជូនផ្កាយរណបពិសោធន៍បច្ចេកវិទ្យា ទំនាក់ទំនងដោយជោគជ័យទៅកាន់ទីអវកាស ពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅលើកោះភាគខាងត្បូងនៃខេត្ត Hainan កាលពីថ្ងៃសុក្រ។
Update៖ ចិនប្រតិកម្ម នឹងអាមេរិក ដែលលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់!
ក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍បានប្រឆាំងនឹងអាមេរិក ដែលលក់សព្វាវុធដ៏មានសក្ដានុពលតម្លៃ ៧៥ លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ។ ដោយចាត់ទុកថា វាជាទង្វើដែលនឹងធ្វើឲ្យខូចអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន។
Update៖ អ៊ីស្រាអែលវាយប្រហារតាមអាកាស លើតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ស្លាប់៤០នាក់!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន40 នាក់ត្រូវបានសម្លាប់ និងប្រហែល100 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
NASA អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអវកាស ចំពេលមានភាពតានតឹងរវាងអាមេរិក-រុស្ស៊ី!
អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃព្រហស្បតិ៍ថារុស្ស៊ី កំពុងតែអភិវឌ្ឍ អាវុធនុយក្លេអ៊ែរក្នុងលំហ។
G20ថា មានតែដំណោះស្រាយរដ្ឋ២ ប៉ុណ្ណោះ ដែលអាចបញ្ចប់ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន!
រដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល ស្ទើរតែជាឯកច្ឆ័ន្ទ ក្នុងការគាំទ្រ ចំពោះដំណោះស្រាយរដ្ឋពីរ ។ ដែលជាផ្លូវតែមួយគត់ ដើម្បីសន្តិភាពក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
កប៉ាល់ដឹកកុងតឺន័រ របស់ចិន បុកស្ពានដាច់ជា២ និងស្លាប់មនុស្ស៥នាក់!
កប៉ាល់ដឹកទំនិញចិនដ៏ធំ១គ្រឿង បានបើកបុកស្ពាន Lixinsha នៅខេត្តក្វាងចូវ កាលពីថ្ងៃព្រហស្បតិ៍ បណ្ដាលឲ្យយានជំនិះចំនួន៣ គ្រឿង ធ្លាក់ចូលទន្លេ ដោយក្នុងនោះមាន ២គ្រឿង ធ្លាក់លើកប៉ាល់។
អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៦គ្រឿង នៅសមុទ្រក្រហម!
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើករបស់ Houthi ចំនួនប្រាំមួយនៅក្នុងសមុទ្រក្រហម ដែលជា “ការគំរាមកំហែងជិតមកដល់” ។