អ៊ីរ៉ង់ជំរុញឱ្យ អេហ្ស៊ីបបើកច្រកដោយគ្មានលក្ខខណ្ឌ សម្រាប់ប្រជាជនហ្គាហ្សាជម្លៀសខ្លួន!

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃពុធ ។ បានអំពាវនាវឱ្យបើកច្រកឆ្លងកាត់ Rafah របស់ប្រទេសអេហ្ស៊ីប ដោយគ្មានលក្ខខណ្ឌ សម្រាប់អ្នករស់នៅក្នុងតំបន់ Gaza Strip ។

អាមេរិក ហាមប្រាម​ចំពោះអំពើ​ហិង្សា​លើអ្នក​តាំង​ទីលំនៅ​ក្នុងតំបន់West Bank!

ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ។ ដែលពាក់ព័ន្ធនឹងការបំផ្លាញសន្តិភាព សន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់ West Bank ដែលកាន់កាប់។

អ៊ីស្រាអែល បង្កើនការវាយប្រហារកាន់តែខ្លាំង បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ស្លាប់យ៉ាងច្រើន!

កម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កើនការវាយលុកយ៉ាងសម្បើម លើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា។

ក្រុមហាម៉ាស សម្លាប់​ទាហាន​អ៊ីស្រាអែលចំនួន១០​នាក់ កាលពីថ្ងៃអង្គារ!

ក្រុមតស៊ូប៉ាឡេស្ទីនហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់ទាហានអ៊ីស្រាអែល 10នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងត្បូងកាលពីថ្ងៃអង្គារ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ១៦.២៤៨នាក់ហើយ!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ។ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារ របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ 16,248 នាក់ហើយ..!។

អ៊ីរ៉ង់បដិសេធថា ខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារ លើនាវាអាមេរិកនោះទេ!

បេសកជន​UN លោក Amir Saeid Iravani បាន​និយាយថា អ៊ីរ៉ង់​បានបដិសេធ ចំពោះការវាយប្រហារ​ប្រឆាំងនឹង​កងកម្លាំង​យោធា​អាមេរិក ពោលគឺ មិនដូចទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍នោះទេ​។

អ៊ីស្រាអែល វាយប្រហារលើសាលារៀន២កន្លែង នៅហ្គាហ្សា ស្លាប់៥០នាក់ របួសរាប់រយនាក់!

យ៉ាងហោចណាស់​មនុស្ស ៥០នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល ទៅលើ​សាលារៀន​ពីរ​កន្លែង។ ដែល​ផ្តល់​ជម្រក​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ផ្លាស់​ទីលំនៅ​ក្នុង​ទីក្រុង Gaza កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Wafa ។​

ជនជាតិ​រុស្ស៊ី១២០នាក់​ទៀត ត្រូវ​បានជម្លៀស​ចេញ ពី​តំបន់​ហ្គា​ហ្សា​!

សារព័ត៌មានTASS បាន​រាយការណ៍​ថា ពលរដ្ឋ​រុស្ស៊ីមួយក្រុម​ទៀត ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប គឺបាន​មកដល់​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ​។​

គ្រោះរញ្ជួយដីនៅហ្វីលីពីន បណ្ដាលឱ្យស្លាប់៣នាក់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទថា អ្នកស្រុករាប់ម៉ឺននាក់ ដែលមានការភ័យស្លន់ស្លោ បានបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ។ ដោយសារតែមានការរញ្ជួយខ្លាំងពីការរញ្ជួយដីជាបន្តបន្ទាប់ បានវាយប្រហារ ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់3 នាក់ ។

លោក ពូទីន នឹងជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រជុំ! 

ថ្ងៃនេះ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ប្រធានាធិបតី សម្រាប់​ការអភិវឌ្ឍន៍​សង្គម​ស៊ីវិល និង​សិទ្ធិមនុស្ស​។