រុស្ស៊ីប្រើដ្រូន១២គ្រឿង និងមីស៊ីល១គ្រាប់ បាញ់មកលើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍!

កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យទី៣ ខែធ្នូនេះថា រុស្ស៊ីបានបាញ់យន្ដហោះដ្រូន១២គ្រឿង និងមីស៊ីលគ្រូសមួយគ្រាប់ លើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ។ ដោយក្នុងនោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្ដហោះដ្រូន១០គ្រឿង។

មន្ទីរបញ្ចកោណ និយាយថា នាវាចម្បាំងអាមេរិក រងការវាយប្រហារនៅ សមុទ្រក្រហម!

មន្ទីរបញ្ចកោណ បាននិយាយថា នាវាចម្បាំងអាមេរិក និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង ។ បានរងការវាយប្រហារ នៅសមុទ្រក្រហម កាលពីថ្ងៃអាទិត្យ ទី៣ខែធ្នូ ដែលគេមើលឃើញថា ជាការវាយប្រហារ ចុងក្រោយបំផុតលើផ្លូវដឹកជញ្ជូនតាមសមុទ្រ ក្នុងតំបន់ពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនឡើងដល់ជាង ១៥.៥២៣នាក់ហើយ!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ប៉ាឡេស្ទីន​ឡោមព័ទ្ធ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ការ​វាយ​ប្រហារ របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា បាន​កើន​ឡើង​ដល់ ១៥.៥២៣ នាក់​ចាប់​តាំង​ពី​ជម្លោះ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី០៧ ខែ​តុលា។

Update៖ ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា កាន់តែខ្លាំង បណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើន!

ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបន្តនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាកាន់តែខ្លាំងក្លា ។ ខណៈអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ក៏ដូចជាការទម្លាក់គ្រាប់បែក មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានដួលរលំ។

រញ្ជួយដីចំនួន២លើក បានវាយប្រហារប្រទេសហ្វីលីពីន នៅកោះមីនដាណាវ!

ការរញ្ជួយដីចំនួន២ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ។

ប្រទេសកាតា ជំរុញឱ្យមានបទឈប់បាញ់ជាថ្មី រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់!

អ្នកសម្របសម្រួល ប្រទេសកាតា បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តថ្មីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

ពលរដ្ឋ​លីបង់​២​នាក់​ម្ដាយនិងកូន បានស្លាប់​ដោយសារការ​វាយ​ប្រហារ របស់​អ៊ីស្រាអែល នៅ​ប្រទេស​លីបង់!

ពលរដ្ឋលីបង់ពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើផ្ទះរបស់ពួកគេ នៅជិតព្រំដែននៅភាគខាងត្បូងប្រទេសលីបង់ ។ ខណៈដែលការបាញ់ប្រហារ ត្រូវបានផ្លាស់ប្តូររវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា។

អ៊ីស្រាអែលវាយប្រហារ លើតំបន់ហ្គាហ្សា បណ្ដាលឱ្យស្លាប់សារព័ត៌មានទួរគីម្នាក់!

លោក Montaser Al-Sawaf ជាអ្នកថតរូបឯករាជ្យ Anadolu ដែលរាយការណ៍នៅហ្គាហ្សា។ បានស្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើតំបន់នៅហ្គាហ្សា។

អាមេរិក ជំរុញឱ្យអ៊ីស្រាអែល ការពារសុវត្ថិភាពជនសុីវិល ក្នុងពេលប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឱ្យអ៊ីស្រាអែល បង្កើតតំបន់សុវត្ថិភាព មួយ ។

តៃវ៉ាន់​ថា យន្តហោះនិងនាវាចម្បាំងរបស់ចិន ហោះឆ្វែលជុំវិញកោះរបស់ខ្លួន!

តៃវ៉ាន់បានរាយការណ៍ទៀតថា នៅព្រហស្បតិ៍ មានយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ជាច្រើនគ្រឿង។ បានធ្វើសកម្មភាពជុំវិញកោះតៃវ៉ាន់ ក្នុងនោះមានទាំងយន្តហោះ ដែលហោះឆ្លងកាត់ចំណុចកណ្តាលដ៏រសើប នៃច្រកសមុទ្រតៃវ៉ាន់ ។ ខណៈដែលទីក្រុងប៉េកាំង កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន មុនការបោះឆ្នោត របស់តៃវ៉ាន់ក្នុងខែមករា។