អធិការរងស្រុកកៀនស្វាយម្នាក់ រួមនិងនាយរងប៉ុស្តិ៍ម្នាក់ទៀតបានស្លាប់ ក្នុងហេតុការណ៍រថយន្តបុកគ្នា!

(ភ្នំពេញ)៖ រន្ធត់ណាស់មន្រ្តីនគរបាល២រូបបានស្លាប់ ក្នុងនោះមាននាយរងប៉ុស្តិ៍ដីឥដ្ឋនិងអធិការរងស្រុកកៀនស្វាយ ចំណែកនារី២នាក់និងបុរសម្នាក់ទៀត ដែលរួមដំណើរ កំពុងតែសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿង បើកបញ្រ្ចាស់ទិសបុកគ្នាពេញទំហឹង។

ជាងម៉ៅការដំឡើងបង្គោលអង់តែន បានធ្លាក់មកដី បណ្ដាលឱ្យរបួសធ្ងន់ បាក់ចង្កេះនិងបាក់ជើង!

(ភ្នំពេញ)៖ បុរសម្នាក់ឡើងបង្គោលអង់តែន ទូរស័ព្ទចល័ត កម្ពស់ប្រមាណ១៧ម៉ែត្រ បានរបូតខ្សែសុវត្ថិភាព ធ្លាក់ដល់ដីរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យភ្លាមៗ..!។

ករណីបុរសម្នាក់ឈ្លោះជាមួយប្រពន្ធ មកកុហក់គេឯងថា ចោរប្លន់ម៉ូតូ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ!

(ភ្នំពេញ)៖ បុរសម្នាក់ដែលមានបញ្ហា និង(ប្រពន្ធ) អស់ជាច្រើនថ្ងៃ បែកគំនិត យកក្រវិលកំប៉ុងភេសជ្ជៈ ឆូតក្បាលខ្លួនឯងចេញឈាម ហើយប្រឌិតបំប៉ោងបំពុលសង្គមថា ចោរវាយប្លន់យកម៉ូតូនិងទូរស័ព្ទ។ ក្នុងគោលបំណងចង់ឱ្យប្រពន្ធ យល់ចិត្តនិយាយរកវិញ ជាហេតុធ្វើឱ្សសមត្ថកិច្ច វិលក្បុងអស់មួយយប់ មិនបានដេកពួន ត្រូវបញ្ជូនទៅតុលាការ។

កន្លែងល្បែងហ្គេមបាញ់ត្រីដ៏ធំមួយ នៅខណ្ឌសែនសុខ កំពុងពង្វក់ក្មេងសិស្សសាលា ឱ្យភ្លេចការរៀនសូត្រ!

(ភ្នំពេញ)៖ កន្លែងល្បែងហ្គេមបាញ់ត្រីដ៏ធំមួយ ដែលមានយីហោ“ចូស៊ីប្លូយ៉ាក្លូ”ត្រូវប្រជាពលរដ្ឋរិៈគន់ថា បានពង្វក់ក្មេងសិស្សសាលា ឱ្យភ្លេចការរៀនសូត្រ និងសង្ស័យបង្កប់អំពើគ្រឿងញៀនទៀតផង!។

នាវាទេសចរណ៍ ដឹកភ្ញៀវ៥៥២នាក់ ស្រីចំនួន២៧៨នាក់ មាន៥០សញ្ជាតិ ចូលចតនៅព្រះសីហនុ!

(ព្រះសីហនុ)៖ នៅវេលាម៉ោង៦ៈ៣៥នាទីព្រឹកថ្ងៃទី១១.០១.២០២៤ មាននាវាទេសចរណ៍០១គ្រឿង បានចូលសំចត នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ។

មន្រ្តីក្រោមឱវាទអះអាងថា លោកអធិការស្រុកស្វាយទាប អតីតជាមេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្ម និងដឹកនាំប្រកាន់បក្ខពួក ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ!

(ស្វាយរៀង)៖ លោក សោម សារ៉ន អធិការស្រុកស្វាយទាប ខេត្តស្វាយរៀង បានរងការចោទប្រកាន់ថា«អសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ កងកម្លាំងការពារសន្តិសុខក្នុងមូលដ្ឋាន.ប្រកាន់បក្ខពួក.ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ-តាមរយៈការផ្លាស់ប្ដូរតួនាទីមន្ត្រីក្រោមឱវាទ និងគាបយកលុយពីបទល្មើសក្នុង១ករណីៗ ជិត១០.០០០ដុល្លារ។

លោក លាវ ស្រេង ចូលបុណ្យសពលោក ខាត់ សុខឿន អ្នកកាសែតជើងចាស់ចំនួន៤០ម៉ឺនរៀល!

(កណ្ដាល)៖ ក្រោយទទួលដំណឹងថា លោក ខាត់ សុខឿន អ្នកកាសែតជើងចាស់ម្នាក់ ប្រចាំខេត្តកណ្តាល បានទទួលមរណៈភាព ដោយរោគាពាធ កាលពីវេលាម៉ោង១៩ ថ្ងៃទី០៧ ខែមករា ២០២៤។

ទុក្ខអ្វីមិនស្មើប្រពន្ធ២ នាងប្រពន្ធដើមប្រខាំនាងចុង ប្តីឃាត់មិនស្តាប់ វាយនាងប្រពន្ធចុងខៀវភ្នែក!

(ភ្នំពេញ)៖ លោកស៊ីនស៊ីសាមុតបានចៀងថា“ទុក្ខអ្វីមិនស្មើទុក្ខប្រពន្ធ២”ពិតជាទុក្ខធំមែន គឺប្រពន្ធដើម ។ បញ្ចេញប្រតិកម្មទៅលើប្រពន្ធចុង តែប្តីឃាត់មិនស្តាប់ ក៏ប្រើហិង្សាលើនាងចុងឱ្យខៀវភ្នែក។

ម្ចាស់មិននៅ ភ្លើងបានលេបត្របាក់យកផ្ទះនិងទ្រព្យសម្បត្តិ គ្មានសល់នៅខណ្ឌច្បារអំពៅ!

(ភ្នំពេញ)៖ ម្ចាស់ផ្ទះបានចាក់សោ ហើយចេញទៅរកស៊ីបាត់អស់ ដោយត្រូវភ្លើងឆាបឆេះផ្ទះរួមនិងទ្រព្យសម្បត្តិអស់គ្មានសល់។

ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះ១ខ្នងអស់ទាំងស្រុង នៅក្រុងច្បារមន!

(កំពង់ស្ពឺ)៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បន្ទាប់ពីឆ្លងចរន្តអគ្គិសនី នៅចំណុចភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៨និង១៥នាទីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។