រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ នឹងស្នើដាក់ឈ្មោះ ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ!

(ភ្នំពេញ)៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងស្នើទៅគណៈកម្មការជាតិ ដើម្បីពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោស និងលើកលែងទោស ។

ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌក្នុងកម្រិតបច្ចេកទេស អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤!

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ឧត្តមសេនីយ៍ទោ សែម គុន្ធា ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានក្នុងខណ្ឌឬស្សីកែវ!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរ ដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី ទិវាអតីតយុទ្ធជនដែលប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់អ្នកដែលបានធ្វើមហាពលីកម្ម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជនក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកសេ្នហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ឈាមស្រស់នៅក្នុងសមរភូមិរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជួយសង្រ្គោះជីវិតបងប្អូនប្រជាជន សង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ។

មានជនខិលខូចបង្កើតតេឡេក្រាម តាំងរូបឯកឧត្ដម នេត្រ ភក្ត្រា ទៅវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ!

(ភ្នំពេញ)៖ មានក្រុមជនខិលខូចបានយកឈ្មោះ និងរូបឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ទៅបង្កើតគណនីតេឡេក្រាម និងប្រើប្រាស់ពាក់ព័ន្ធ ការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ ។

សម្ដេចតេជោ កោតសរសើរចៅប្រុស និងកូនខ្មែរដទៃទៀត ដែលប្រឡងដណ្ដើមមេដាយ កម្រិតសកលនៅឌូបៃ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរចៅប្រុស និងកូនខ្មែរដទៃទៀត ដែលមានសមត្ថភាព រៀនពូកែ អាចទៅចូលរួមប្រឡងប្រកួតប្រជែងដណ្ដើមមេដាយ កម្រិតសកល នៅឌូបៃ។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

សម្តេចធិបតី ថ្លែងថាកំណែទម្រង់អប់រំ ត្រូវមានភាពបុរេសកម្ម!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញ«សម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណែទម្រង់អប់រំត្រូវមានភាពបុរេសកម្ម ព្រោះការកសាងធនធានមនុស្សមិនអាចធ្វើត្រឹមតែមួយថ្ងៃទេ ដូច្នេះទាមទារឱ្យវិស័យអប់រំដាក់ចេញនូវគោលការណ៍ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុរេសកម្ម បើមិនដូច្នោះទេ យើងដើរអត់ទាន់គេទេ។

ឯកឧត្តម សួនសុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួនសុម៉ាលីន ឣភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូដ្ឋាន និងអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។