Update៖ បុគ្គលដែលចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ ប្រឈមនឹងផ្ដន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។

សមាគមសិល្បករខ្មែរ ប្រតិកម្មនឹងលោក លាន អាហ្វ្រីគីនីន ដែលចោទថា សមាគម.បក្ខពួកនិយម.លេបលុយមូលនិធិ!

(ភ្នំពេញ)៖ ខណៈពេលកំពុងមានការ វែកញែក នៅលើបណ្ដាញសង្គម ពាក់ព័ន្ធ តួនាទីប្រធានសមាគមសិល្បករខ្មែរ។ ក្នុងនោះក៏មានមតិខ្លះ ចោទប្រកាន់ថា«សមាគមសិល្បករខ្មែរ បក្សពួកនិយម សមាគមអសកម្ម និងលេបលុយមូលនិធិ»។

Update៖ លោក អ៊ុន ចាន់ដា ថ្លែងថា ករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ បានបញ្ជូនដល់តុលាការហើយ!

(កំពង់ចាម)៖ ទីបំផុតសំណុំរឿងពាក់ព័ន្ធនឹងការ ចាក់ថ្មរំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណាត់ការគឺបញ្ជូនដល់ដៃតុលាការហើយ..!។

ករណីចាក់ថ្មចូលទន្លេមេគង្គ ធ្វើជាកម្មសិទ្ធិ ត្រូវអភិបាលខេត្ត បញ្ជាឱ្យកាយចេញវិញ!

(កំពង់ចាម)៖ ករណីដែលមិនគួរកើតឡើងមិនដឹងថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីណាខ្លះនោះទេ បានជាថ្លើមធំហ៊ានចាក់ថ្ម ចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ។

បង្ក្រាបទីតាំងស្តុកនិងចែកចាយផលិតផលទឹកដោះគោជូរ ដែលរំលោភលើកម្មសិទ្ធិបញ្ញា!

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ បានចុះបង្ក្រាបទីតាំងសង្ស័យលួចនាំចូលស្តុក និងចែកចាយផលិតផលទឹកដោះគោជូរ រំលោភលើកម្មសិទ្ធិបញ្ញា។ ផលិតផលនេះ បាននាំចូលផ្ដាច់មុខពីក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។

រថយន្តទំនើប បុកជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់ ស្លាប់នៅផ្លូវសហព័ន្ធរុស្ស៊ី!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើប ម៉ាក Lamborghini​ជាមួយម៉ូតូឌ្រីមសង់​ បណ្ដាលឱ្យភាគីម៉ូតូស្លាប់នៅកន្លែង! ។

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម!

(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន.ក៤ បានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម ហើយបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២២ ខែកុម្ភៈ នេះ។ ការបង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើង នៅម្តុំស្ថានីយ៍ប្រេងតូតាល់ ផ្លូវ២១៧ ភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ។

បញ្ជូនខ្លួនចិន២នាក់ ទៅតុលាការ ពាក់ព័ន្ធប្រើហិង្សា និងលាក់ទុកអាវុធ៤ដើម!

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២០ ខែកុម្ភ: បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ពាក់ព័ន្ធប្រើហិង្សា និងកាន់កាប់អាវុធខុសច្បាប់ចំនួន៤ដើម ហើយបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឃាត់ខ្លួនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ករណីលួចឆ្លងដែនដោយខុសច្បាប់!

(ព្រះវិហារ)៖ កម្លាំងនគរបាលស្រុកឆែប បានឃាត់ខ្លួនជនជាតិចិន ប្រុសស្រី៣នាក់ និងខ្មែរម្នាក់ ករណីលួចឆ្លងដែនខុសច្បាប់។

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូន E-Gets!

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ករណីកាប់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូន E-Gets ហើយត្រៀមបញ្ជូនទៅតុលាការ។ករណីនេះ បានកើតឡើងនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ។