ក្រោយប្រើពាក្យពេជន៍មិនសមរម្យ សាន្ត ប៊ុនធឿន ចេញលិខិតសូមទោស អគ្គនាយកដ្ឋានពន្ធនាគារ!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩.១២.២០២៣។ បានទុកពេលឲ្យលោក សាន្ត ប៊ុនធឿន ៤៨ម៉ោង ដើម្បីសូមទោសជាសាធារណ: នូវរាល់ពាក្យមិនសមរម្យ ប្រមាថមកមន្រ្តីពន្ធនាគារ តាមបណ្តាញសង្គម កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ ។

ឃុំខ្លួនជនត្រូវចោទម្នាក់ ករណីប្រើឧបករណ៍ ឆក់ត្រីក្នុងតំបន់អភិរក្សត្រីមេពូជ!

(ស្ទឹងត្រែង)៖ តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ ប្រើឧបករណ៍ឆក់ត្រី ក្នុងតំបន់អភិរក្សត្រីមេពូជរាមសារ បន្ទាប់ពីក្រុមការពារតំបន់អភិរក្សដេញចាប់បាន! ។

លោក នេត្រ ភក្រ្តា អញ្ជើញផ្តល់បទសម្ភាសន៍ដល់វិទ្យុជាតិកម្ពុជា នៅវិមានឈ្នះឈ្នះ!

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញផ្តល់បទសម្ភាសដល់វិទ្យុជាតិកម្ពុជា ស្តីពីការផ្សព្វផ្សាយសមិទ្ធផល និងការតាំងពិព័រណ៍របស់ក្រសួងព័ត៌មាន ។

ញាក់សាច់បញ្ចប់មុខតំណែង លោក អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី!

(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន កាលពីថ្ងៃទី២៦.១២.២០២៣ បានចេញដីកាមួយស្ដីពីការ បញ្ចប់តំណែងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ដោយឱ្យមកបម្រើការងារ ជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្តវិញ..!។ ក្នុងនោះលោកអភិបាលខេត្ត ក៏បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោក ជា…

Update៖ កូនអ្នកជំងឺដែលស្លាប់អះអាងថា មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដាក់អុកស៊ីសែនដែលគ្មានខ្យល់ ឱ្យឪពុកខ្លួនដកដង្ហើម!

(ព្រៃវែង)៖ ករណីស្លាប់អ្នកជំងឺតាមផ្លូវ.ក្រោយបញ្ជូនចេញពី”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ដែលមានទីតាំងនៅខាងកើតរង្វង់មូលស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចូលមកមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង រួចបន្តបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ តែបានស្លាប់ពាក់កណ្ដាលផ្លូវនោះ.!។

រថយន្តបត់ត្រឡប់ក្រោយ ទាំងបង្ខំត្រូវរថយន្ត១គ្រឿងទៀត បុកខ្ទាតទៅលើសួន!

(ភ្នំពេញ)៖ រថយន្តម៉ាកព្រូសស្ថិតក្នុងល្បឿនលឿន តៃកុងបានបត់ត្រឡប់ក្រោយ យ៉ាងបង្ខំត្រូវរថយន្តព្រូស១គ្រឿងទៀត មកពីក្រោយក៏បុកពេញទំហឹង ខ្ទាតទៅលើសួនច្បារ បណ្តាលឱ្យខ្ទេចខ្ទីមួយកំណាត់ដូចគ្នា។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែធ្នូ។

បញ្ជូនខ្លួនស្ដ្រីអ្នកបើករថយន្តព្រូស បុកគេស្លាប់ ទៅតុលាការភ្នំពេញ ក្រោយចូលសារភាព!

(ភ្នំពេញ)៖ ក្រោយពីស្ត្រីម្នាក់បើករថយន្តព្រូស បុកគេស្លាប់ហើយបានចូលសារភាព នៅស្នងការដ្ឋាននគរបាលភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ កម្លាំងនគរបាលជំនាញបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

កម្ពុជាស្វាគមន៍ការត្រឡប់មកវិញ ពីសំណាក់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam!

(ភ្នំពេញ)៖ សូមរម្លឹកថាៈ នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ​…

Update៖ រកឃើញរថយន្ដ Hammer ដែលបុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញហើយ!

(ភ្នំពេញ)៖ រថយន្ដ Hammer ដែលបុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ និងកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនអ្នកបើកបរ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ឆេះតូបលក់ដូរ នៅក្រុងសៀមរាប បណ្ដាលឱ្យស្លាប់ស្ដ្រីមានផ្ទៃពោះ រួមនិងកូនតូចម្នាក់ទៀត!

(សៀមរាប)៖ ភ្លើងបានឆាបឆេះតូបលក់ដូរ ផ្សារក្រោមក្រុងសៀមរាប ចំនួន៤តូប និងផ្ទះមួយខ្នងអស់ទាំងស្រុង។ អគ្គិភ័យនេះ បណ្តាលឱ្យស្រ្តីមានផ្ទៃពោះម្នាក់ស្លាប់ ជាមួយកូនតូចអាយុ៣ឆ្នាំម្នាក់ផងដែរ។ ហេតុការណ៍នេះ បានកើតឡើង នៅភូមិវិហារចិន សង្កាត់ស្វាយបង្គំ ក្រុង/ខេត្តសៀមរាប កាលពីវេលាទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។