(កំពង់ស្ពឺ)៖ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លោក ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាផ្លូវការហើយ ពីបទ ទ្វេរពន្ធភាព បន្ទាប់ពីបានសាកសួរ ពេញមួយថ្ងៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។
Category: ពត៌មានសន្តិសុខសង្គម
Update៖ បញ្ជូនខ្លួនស្នងការរងខេត្តកំពង់ស្ពឺម្នាក់ ទៅតុលាការ ករណីក្លែងឯកសារ ដើម្បីការប្រពន្ធថ្មី!
(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធការ«ក្លែងឯកសារ»រៀបការប្រពន្ធថ្មី។
ករណីឆេះរោងចក្រកាត់ដេរ នៅស្រុកកៀនស្វាយ បណ្ដាលឱ្យកម្មការិនីម្នាក់ស្លាប់និងរបួស៤នាក់!
(កណ្តាល)៖ អគ្គិភ័យបានលេបត្របាក់ រោងចក្រកាត់ដេរយីហោ“យីដា”បណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ រងរបួស៤នាក់ និងខូចខាតសម្ភារៈអស់ជាច្រើន!។
អ្នកសារព័ត៌មានរាប់សិបនាក់ កំពុងតាមដានចំណាត់ការរបស់សមត្ថកិច្ច ដែលកោះហៅលោក នួន មេសា ឱ្យចូលបំភ្លឺ!
(ភ្នំពេញ)៖ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM ត្រូវនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី២២.០១.២០២៤។
ចាប់ខ្លួនជនជាតិវៀតណាម ប្រុសស្រី២នាក់ ករណីប្រើកាំបិតប្លន់អ្នកបើករថយន្តតាក់ស៊ី មិនបានសម្រេច!
(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលក្រុងសំរោង បានចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាជនជាតិវៀតណាម! ករណីប្រើកាំបិតចុងស្រួច ចាក់តៃកុងរថយន្ត ប៉ងប្លន់យករថយន្តតាក់ស៊ី តែមិនបានសម្រេច!។
ចាប់ខ្លួនជនជាតិបង់ក្លាដេស២នាក់ ករណីនាំមនុស្សជាង៥០នាក់ ឆ្លងដែនដោយខុសច្បាប់!
(ភ្នំពេញ)៖ តាមការផ្សព្វផ្សាយ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនជាតិបង់ក្លាដេស ២នាក់បន្ទាប់ពីពួកគេ នាំមនុស្សចំនួន៥៦នាក់ឆ្លងដែនដោយខុសច្បាប់!។
បង្កើតក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប ដោយមានសង្កាត់ធំៗចំនួន២!
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាន សម្រេចបង្កើតក្រុងថ្មី១ទៀតក្នុងខេត្តសៀមរាប គឺក្រុង“រុនតាឯកតេជោសែន”ដោយកាត់យកឃុំរុនតាឯក ចេញពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ចេញពីស្រុកប្រាសាទបាគង.!។ ទីតាំងរដ្ឋបាលក្រុង “រុនតាឯកតេជោសែន” ស្ថិតនៅក្នុងសង្កាត់រុនតាឯក ខេត្តសៀមរាប ។
សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្មេងទំនើង១២០នាក់ លើ ៥១ករណី រយៈពេល២សប្ដាហ៍ឆ្នាំថ្មី២០២៤!
(ភ្នំពេញ)៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុង២សប្ដាហ៍ចុងក្រោយនេះ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
សម្ដេចធិបតី អនុញ្ញាតឱ្យនាយកប្រតិបត្តិ ក្រុមហ៊ុនHawkEye 360 Inc ចូលជួបនិងសម្ដែងការគួរសម!
(ក្រុងដាវ៉ូស)៖ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស នាព្រឹកថ្ងៃអង្គារទី១៦ មករា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិ ក្រុមហ៊ុន HawkEye…
មន្ត្រីជំនាញជប៉ុន ចែករំលែកបទពិសោធន៍ វិស័យទឹកស្អាតដល់កម្ពុជា!
(ភ្នំពេញ)៖ ជប៉ុន បានចែករំលែកបទពិសោធន៍ និងបង្ហាញពីបច្ចេកវិទ្យាឈានមុខ ។ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទឹកស្អាតដល់អ្នកគ្រប់គ្រង និងប្រតិបត្តិករកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជា។