(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេលពេញ១សប្ដាហ៍ សមត្ថកិច្ចនគរបាលជាតិ ។ បានឃាត់ខ្លួនក្មេងទំនើងសរុបចំនួន៤០នាក់ ក្នុងកណីដែលបានកើតឡើងចំនួន៤០ករណី។
Category: ពត៌មានសន្តិសុខសង្គម
Update៖ ព្រះរាជអាជ្ញា ចុះពិនិត្យករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ!
(ភ្នំពេញ)៖ ក្រោយទទួលបណ្ដឹងពីរដ្ឋបាលខេត្តកំពង់ចាម និងបានបើកកិច្ចប្រជុំនៅសាលាដំបូងខេត្តកំពង់ចាម ហើយនោះ។ ឥឡូវនៅថ្ងៃទី២៦.០២.២០២៤ ស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាម ។
Update៖ ករណីបើករថយន្តទំនើប បុកគេស្លាប់ផ្អើលក្រុងភ្នំពេញ ឥឡូវបញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការ!
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបញ្ជូនបុរសជនជាតិចិនម្នាក់ ទៅតុលាការ ក្រោយបើករថយន្តលឿនដូចហោះ បុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសម្នាក់ស្លាប់!។ ហេការណ៍នេះ បានកើតឡើងនៅមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ…
Update៖ ករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ ពេលនេះចាប់ផ្ដើមកាយចេញវិញហើយ!
(ភ្នំពេញ)៖ ដោយមានបទបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២៥.០២.២០២៤។ គេសង្កេតឃើញថា គ្រឿងចក្របានចាប់ផ្ដើម ធ្វើសកម្មភាពកាយថ្មចេញពីផ្ទៃទន្លេមេគង្គ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម វិញហើយ..!។
Update៖ ករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ ព្រះរាជអាជ្ញានឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃស្អែក!
(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ សំណុំរឿងចាក់ថ្ម រំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបញ្ជូនដល់ដៃ តុលាការហើយ កាលពីថ្ងៃទី២៣.០២.២០២៤ ម្សិលមិញ!។
បើករថយន្តលឿនដល់ផ្លូវកោង បួងចង្កូតក្រឡាប់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់!
(ប៉ៃលិន)៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន លុះដល់ផ្លូវកោងទំនងបួងចង្កូតបង្ខំ ក៏ក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ជិៈម៉ូតូបុករថយន្តដឹកទំនិញ ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឱ្យដួលស្លាប់នៅខណ្ឌព្រែកព្នៅ!
(ភ្នំពេញ)៖ បុរសម្នាក់បានជិៈម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តដឹកទំនិញ កំពុងចតនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាមៗ។
Update៖ បុគ្គលដែលចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ ប្រឈមនឹងផ្ដន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។
សមាគមសិល្បករខ្មែរ ប្រតិកម្មនឹងលោក លាន អាហ្វ្រីគីនីន ដែលចោទថា សមាគម.បក្ខពួកនិយម.លេបលុយមូលនិធិ!
(ភ្នំពេញ)៖ ខណៈពេលកំពុងមានការ វែកញែក នៅលើបណ្ដាញសង្គម ពាក់ព័ន្ធ តួនាទីប្រធានសមាគមសិល្បករខ្មែរ។ ក្នុងនោះក៏មានមតិខ្លះ ចោទប្រកាន់ថា«សមាគមសិល្បករខ្មែរ បក្សពួកនិយម សមាគមអសកម្ម និងលេបលុយមូលនិធិ»។
Update៖ លោក អ៊ុន ចាន់ដា ថ្លែងថា ករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ បានបញ្ជូនដល់តុលាការហើយ!
(កំពង់ចាម)៖ ទីបំផុតសំណុំរឿងពាក់ព័ន្ធនឹងការ ចាក់ថ្មរំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណាត់ការគឺបញ្ជូនដល់ដៃតុលាការហើយ..!។